header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីបាត់បង់កូនជាទីស្រឡាញ់ពេញបេះដូង ក្រុមគ្រួសារមួយបានធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើគ្រូពេទ្យមន្ទីរពេទ្យ “សង់ត្រាល់” ថា ក្រុមគ្រួសារពេទ្យក្នុងមន្ទីរពេទ្យនេះ មិនយកចិត្តទុកដាក់មើលថែអ្នកជំងឺឡើយ ដោយបណ្ដែតបណ្តោយឲ្យកូនជាទីស្រឡាញ់របស់គាត់ ស្លាប់យ៉ាងអាណោចអាធ័មបំផុត។

គណនីហ្វេសប៊ុកមួយឈ្មោះ Jolly BabyShop បានសរសេរសាររិះគន់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខាងលើ ធ្វើឲ្យផ្អើលផ្ទុះការចែកចាយតៗគ្នា និងរិះគន់យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុកចំពោះភាពចន្លោះប្រហោងបណ្ដែតបណ្ដោយមិនមើលថែអ្នកជំងឺរបស់ក្រុមគ្រូពេទ្យក្នុងន័យផ្សេងៗគ្នា បន្ទាប់គ្រួសារមួយនេះ បានរងគ្រោះដោយត្រូវបាត់បង់កូនទើបតែកើតបានរយៈពេល៤ថ្ងៃ។

គណនីហ្វេសប៊ុក Jolly BabayShop កាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ បានសរសេរបញ្ជាក់ពីភាពឈឺចាប់របស់ពួកគេយ៉ាងដូច្នេះថា “ពេលដែលស្ដ្រីពរពោះម្ដងៗ មិនមែនស្រួលទេ ទម្រាំគ្រប់ខែ ធ្វើជាពេទ្យគួរតែដឹងហេតុអ្វីក៏ធ្វេសប្រហែសម្លេះ? សូមបងប្អូនជួយស៊ែផង ដើម្បីកូនៗៗទាំងអស់គ្នា ខ្ញុំជួបរឿងអយុត្តិធម៌នៅមន្ទីរពេទ្យ បានធ្វើឲ្យកូនខ្ញុំស្លាប់ ដោយសារតែពួកគ្រូពេទ្យ វាមិនយកចិត្តទុក្ខដាក់និងយើងទេ វាមិនខ្វល់ពីកូនយើងទេ ពេលដែលកូនយើងឈឺក្តៅខ្លួន យើងប្រាប់ពេទ្យថា កូនយើងក្អួត រោគ ក្ដៅ ខ្លួនវាចេះតែថាមិនអីៗៗ រហូតដល់កូនយើងហើមពោះខ្លាំងមែនទែន ពេទ្យមកមើល ហើយថា មើលលេងបានហើយបញ្ចូនកូនយើងទៅពេទ្យកាល់ម៉ែតទៅដល់”

គណនីហ្វេសប៊ុកដដែលបន្តថា “ទៅកាល់ម៉ែតៗលេងទទួល ប្រាប់ថា ឧបករណ៍មិនគ្រប់គ្រាន់ឲ្យនាំកូនមកពេទ្យគន្ធបុប្ជា ខ្ញុំមិនដឹងថា ពេទ្យស្រុកខ្មែរមួយចំនួន បានរៀនពីក្រមសីលធម៌របស់គ្រូពេទ្យដែរឬអត់នោះទេ ព្រោះខ្ញុំឈឺចាប់ខ្លាំងណាស់ហ្នឹងទង្វើមិនខ្វល់ មិនអើពើ ដែលក្នុងនាមយើងជាម្នាយឪពុកក្មេងកំពុងស្រក់ទឹកភ្នែកអាណិតកូន វាពិតជាសោកស្ដាយខ្លាំងណាស់។ អ្នកជំងឺបានចាត់ទុក្ខគ្រូពេទ្យដូចទេវតា ឲ្យតំលៃណាស់ទៅលើគ្រូពេទ្យ តែគ្រូពេទ្យធ្វើអោយខ្លួនឯងក្លាយជាគ្មានតំលៃ គួអោយស្អប់ខ្ពើម នឹងគួរអោយចង់ធាក់មួយជើងអោយបាក់ក តែយើងក៏មិនអាចធ្វើ”

“ទីបំផុត ក្មួយខ្ញុំបានបាត់បង់ជីវិតនៅម៉ោង២ថ្ងៃត្រង់នេះ ថ្ងៃទី៧។ ឯណាទៅពាក្យថា មិនអី??????? នៅពេលបានដឹងថា កូនបាត់បង់ជីវិត បងខ្ញុំស្ទើរដួលសន្លំ ទ្រហោយំ អោបសពកូន។ ខ្ញុំពិតជាខ្លោចចិត្តណាស់កូន លីណា ទើបកើតបាន៤ថ្ងៃ ត្រូវស្លាប់ទៅវិញ ដោយសារការធ្វេសប្រហែលរបស់ពេទ្យ”។ ហ្វេសប៊ុក Jolly BabyShop បញ្ជាក់។

សូមបញ្ជាក់ថា ថ្វីបើក្នុងខ្លឹមសារម្ចាស់គណនីហ្វេសប៊ុកខាងលើ មិនបានបញ្ជាក់ពីអត្តសញ្ញាណមន្ទីរពេទ្យក៏ពិតមែន ប៉ុន្តែបើតាមសារឆ្លើយឆ្លង (comment) ម្ចាស់គណនីបានប្រាប់អ្នកចូលរួមរំលែកទុក្ខ និងសម្ដែងការសោកស្ដាយថា នៅពេលកូនមិនស្រួលខ្លួនខ្លាំង ម្ដាយក្មេងរងគ្រោះបាននាំកូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ “សង់ត្រាល់” ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៨២អា តាមបណ្ដោយផ្លូវលេខ១៥៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពាក់ព័ន្ធករណីនឹងការចោទប្រកាន់ខាងលើនេះ លោកប្រធានមន្ទីរពេទ្យ សង់ត្រាល់ អង្គភាពសារព័ត៌មាន CAM POST នៅថ្ងៃទី៨ ខែមិថុនានេះ មិនអាចសុំការបំភ្លឺបានទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post