header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រុមអ្នកគាំទ្ររបស់អតីតគណបក្សសង្រ្គាះជាតិ (CNRP) ជាច្រើនរយនាក់ ដែលមានសាខានៅសហរដ្ឋអាមេរិក (USA) បាននាំចាប់ផ្តើមធ្វើបាតុកម្មនៅមុខស្ថានទូតជប៉ុនប្រចាំអង្គការសហប្រជាជាតិ(UN) នៅទីក្រុងញូយ៉ក ដើម្បីស្នើជប៉ុនដកខ្លួនថយ និងបញ្ឈប់ផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជា។

ហ្វេសប៊ុករបស់ លោក កឹម សុខា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ បានសរសេរថា សាខាគណបក្សសង្រ្គាះជាតិនៅសហរដ្ឋអាមេរិក CNRP-USA រួមជាមួយសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក បានធ្វើបាតុកម្មនៅមុខស្ថានទូតជប៉ុនប្រចាំអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក ដើម្បីស្នើសុំប្រទេសជប៉ុនដកខ្លួនថយ និងបញ្ឈប់ការផ្តល់ជំនួយសម្រាប់ការបោះឆ្នោតក្លែងក្លាយនៅកម្ពុជា

ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា(CPP) លោក សុខ ឥសាន បានថ្លែងតបថា  ការបាតុកម្មរបស់សកម្មជនអតីតសង្គ្រោះជាតិ នៅក្រៅប្រទេស ដើម្បីទាមទារឲ្យរដ្ឋាភិបាលជប៉ុនផ្អាកការផ្តល់ជំនួយដល់ការបោះឆ្នោតនៅកម្ពុជា ជាក្រុមឧទ្ទាមក្រៅច្បាប់ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សូមបញ្ជាក់ថា ជប៉ុន ជាប្រទេសមួយ ដែលគេសង្កេតឃើញថា មានការផ្ដល់ជំនួយជាច្រើនមកដល់កម្ពុជា ជាក់ស្ដែងនៅពេលបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ ជប៉ុននៅតែបន្តផ្ដល់ជំនួយ ជាហិបឆ្នោតជាច្រើនដើម្បីឲ្យកម្ពុជា មានដំណើរការបោះឆ្នោត ដោយរលូន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post