header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដូចជាការគម្រោងទុក រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត យល់ ព្រមលើការ ធានាទូរទាត់របស់រាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមស្មេថេក ខូ អីល ធីឌីសាងសង់ស្ថានីយ៍ ផលិត អគ្គិសនីដើរដោយពន្លឺ ព្រះអាទិត្យមានកំលាំ ងអនុភាព ៦០ មេហ្គា វ៉ាត់នៅខេត្តកំពង់ស្ពឺ ដោយសម្លេង១០៤ លើ១០៤សម្លេង។

សេចក្តីព្រាងច្បាប់ស្តីពីត្រូវបានលើកឡើងក្នុងសម័យប្រជុំសភាលើកទី១០ នីតិកាល ទី៥នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដោយបានពិភាក្សាមួយមាត្រាម្តងៗ ដោយអធីបតីភាពសម្តេច ហេង សំរិនប្រធានរដ្ឋសភា ដោយមានសមាជិកចូលរូម១០៤ នៃចំនួន សមាជិកទាំងមូល។

 សេចក្តីព្រាងច្បាប់ត្រូវបានសមាជិករដ្ឋសភាចំនួន១០៤អនុម័តជាស្ថាពរដោយមានខ្លឹមសារគម្រោងសាងសង់ស្ថានីយ៍ដែលផលិតថាមពលអគ្គិសនីដោយ ពន្លឺព្រះអាទិ ត្យមានមាន រយៈ ពេលមួយឆ្នាំ អាចប្រើប្រាស់អគ្គិសនីបាន។

លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ  ធនាគារ និងសនវកម្មនៃរដ្ឋសភាបានលើកឡើងថាសេចក្តីព្រាងច្បាប់ស្តីពីអនុម័តយល់ព្រមលើកការធានាទូទាត់ របស់ រាជរដ្ឋាភិបាលល ឲ្យក្រុមហ៊ុនស្មេរថេត ខូអិលធីឌី ថាការសាងសង់ ស្ថានីយ៍អគ្គិសនីពន្លឺព្រះអាទិត្យដែលមានមកំលាំង៦០មេហ្គាវ៉ាន់នេះ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការអគ្គិសនីនិងដើម្បីធានាការផ្តត់ផ្គង់អគ្គិសនីឲ្យបានគ្រប់គ្រាន់ មាននិរន្តភាពស្ថិរភាព ប្រសិទ្ធភាព និង មានតម្លៃសមរម្យ ។

លោកបញ្ជាក់ថា« គម្រោងសាងសង់ស្ថានីយ៍អគ្គិសនី អានុភាព៦០មេហ្គាវ៉ាន់ ដើរដោយពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ស្ពឺ គឺជាប្រភពថាមពលថ្មីមូយទៀត ដើរដោយពន្លឺព្រះអាទិត្យគឺជាប្រភពថាមពលថ្មីមួយទៀត ដែលនឹងរួមចំណែក ក្នុងការឆ្លើយតប តម្រូវការ ប្រើប្រា ស់អគ្គិសនី នៅកម្្ពុជា ក៏ដូចជារួមចំណែកប៉ះប៉ូវឲ្យប្រភពថាមពលផ្សេងទៀត និងកាត់បន្ថយ ការនាំចូលអគ្គិសនី ពីប្រទេសជិតខាង »។

  លោកក៏បានឲ្យដឹងថារាជរដ្ឋាភិបាលបានផ្តល់សិទ្ធិប្រទានជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  និងក្រសួងរ៉ែ និងថាមពល ធ្វើការចុះហត្ថលេខាលើកកិច្ចព្រមព្រៀងជាមយយ ក្រុមហ៊ុនស្មេថេក ខូអិលធីឌី  លើកគម្រោងសាងសង់់រួចហើយ ។ ការចុះហត្ថលេខានោះ ត្រូវ រាជរដ្ឋាភិបាល ផ្តល់ការធានាពីរប្រទេសគឺ ៖ទី១ .  ការធានាលើកការទូរទាត់ថ្លៃទិញថាមពល អគ្គិសនី ក្នុងករណីអគ្គិសនីកម្ពុជា មិនធ្វើការទូរទាត់។ ទី២. ការធានាលើកការទូរទាត់ថ្លៃទិញ មធ្យោបាយគម្រោង ក្នុងករណីដែលក្រុមហ៊ុនមិនអាចអនុវត្តគម្រោង បានដែលបណ្តាលមក ពីព្រឹត្តិការណ៍ប្រធានសក្តិផ្នែកនយោបាយ។

លោកជាម យៀបបានលើកឡើងទៀតថាគម្រោងសាងសង់ស្ថានីយ៍អគ្គិសនីស្ថិតនៅ តំបន់ត្នាតពង ក្នុងឃុំដំណាក់វាំង ស្រុកឧត្តុង្គ  ខេត្តកំពង់ស្ពឺ លើផ្ទៃដីទំហំប្រមាណ៨០ហិកតា ។ អនុភាពដំឡើង៦០មេហ្គាវ៉ាត់ (ចរន្តឆ្លាស់) មរិមាណផលិតប្រចាំឆ្នាំ៩៦លាន គីឡូវ៉ាត់ ម៉ោងក្នុងមួយឆ្នាំក្នុង ទំហំទុនវិនិយោគសរុប៥៨.២២៥.៣២០ដុល្លារអាមេរិក ក្នុងនោះទុនផ្ទាល់ ៣០% និងកម្ចី៧០% តាមអត្រាការប្រាក់ ៦.៥០%  ធ្វើការសម្បទាន២១ឆ្នាំ ក្នុងនោះសាងសង់ ១ឆ្នាំ និងធ្វើអាជីវកម្ម២០ឆ្នាំ គ្រោងដាក់ដំណើរការនៅចុងឆ្នាំ២០១៩  ដោយតម្លៃលក់ថាមពលអគ្គិសនិ៧.៦សេនអាមេរិកក្នុងមួយគីឡូវ៉ាត់ម៉ោង។

លោកជាម យៀបក៏បានលើកឡើងថាការវិនិយោគទុនសាងសង់សា្ថនីយ៍ផលិតថា មពលអគ្គិសនីដោយពន្លឺព្រះអាទិត្យនេះត្រូវបានរដ្ឋាភិបាលលើកទឹកចិត្តដក់អ្នកវិនិយោគ ដោយលើកលែងពន្ធលើប្រាក់ចំណូល រយៈពេល៩ឆ្នាំ គិតចាប់ពីថ្ងៃប្រតិបត្តិការ អាជីវកម្ម។

តាមគម្រោងនេះបើតាមការអះអាងរបស់លោកជាម យៀបបានឲ្យដឹងថារដ្ឋ និងទទួល បានចំណូលពន្ធរួមមាន  ពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់ចំណូលបន្ថែម លើកការបែងចែក  ភាគលាភ  និងពន្ធកាត់ទុកលើការប្រាក់ ១១ .១៩៦ .០០០ដុល្លារក្នុងរយៈពេលសម្បទាន២១ ឆ្នាំ ឬជាមធ្យម៥៣៣.១៤០ដុល្លារក្នុង១ ឆ្នាំ។ ចំណូលពន្ធខាងលើ មិនទាន់គិតបញ្ចូលចំណូល ពន្ធមួយចំនួនទៀត ដូចជា ពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុកលើការជួលនានា និងបំណូលពន្ធ ដោយប្រយោលដទៃទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post