header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយ ជូនប្រជាពលរដ្ឋ នៅតាមទីសាធារណៈ នៅវេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០១៨នេះ ដោយទទួលបានប្រសាសន៍ដឹកនាំ និងបទបញ្ជាពីលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ នោះ លោក​ ឡុង​ ង៉ែត​ អភិបាលរងខណ្ឌមានជ័យ​ បានចាត់ឲ្យកម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌមានជ័យ ដឹកនាំដោយ​លោក អាត​ សុវិចិត្រ អនុប្រធានសន្តិសុខខណ្ឌ​ សហការជាមួយអាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យទី២ និងនគរបាលប៉ុស្តិ៍​ស្ទឹងមានជ័យទី២ និងសង្គមកិច្ចខណ្ឌ ចុះរៀបចំសណ្ដាប់ធ្នាប់ និងប្រមូលយកជនអនាថា ដែលស្នាក់នៅពពាក់ពពូនគ្នា និងប្រើប្រាស់គ្រឿងញៀន នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ដោយបានឃាត់ខ្លួនជនអនាថាប្រុសស្រី ចំនួន២នាក់ ។

បច្ចុប្បន្ន ជនអនាថាប្រុសស្រីទាំង២នាក់ខាងលើ ត្រូវបានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ ប្រគល់ទៅឲ្យប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ សហការជាមួយសង្គមកិច្ចខណ្ឌ ធ្វើកំណត់ហេតុ​ រួចបញ្ជូនខ្លួនទៅមណ្ឌលសង្គមកិច្ច​ និងអតីត​យុទ្ធជន​ និងយុវនីតិសម្បទា រាជធានីភ្នំពេញ​ ។

ក្នុងនោះដែរ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានធ្វើការ​ក្រើនរំលឹក​ឡើងវិញថា បញ្ហាគ្រឿងញៀន និងល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់ គឺជាដើមចមតែមួយគត់ នៃការបំផ្លិតបំផ្លាញធនធានមនុស្ស ក៏ដូចជាសង្គមជាតិទាំងមូល ឲ្យធ្លាក់ចុះដុនដាម ដូច្នេះហើយលោកអភិបាលខណ្ឌ សូមស្នើរទៅដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងនគរបាល និងអាវុធហត្ថ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបនូវល្បែងស៊ីសងគ្រប់ប្រភេទ និងបន្តតាមដាន និងស្រាវជ្រាវកំណត់មុខសញ្ញា នៅគ្រប់តំបន់ទាំងអស់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post