header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អតីតសន្តិសុខស្ថានទូតអាមេរិក ជាង៣០នាក់ បាននាំគ្នាមកតវ៉ានៅមុខមុខស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោយការិយាល័យធនធានមនុស្សនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបញ្ឈប់ពួកគាត់ពីការងារ ដោយគ្មានមូលហេតុច្បាស់លាស់នោះ។

អតីតបុគ្គលិកទាំងអស់មានចំនួនសរុប៣២រូប ត្រូវបានស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបញ្ឈប់ពួកគាត់ចេញពីការងារ កាលពីថ្ងៃ២៣ ខែមិនា ឆ្នាំ២០១៨ ដោយចោទប្រកាន់ថា បុគ្គលិកទាំងនោះបានចែករំលែកនូវរូបភាពអាសអាភាសក្មេងស្រីដែលមានប្រពភមិនច្បាស់លាស់ ដែលគេដាក់ចូលក្នុង(Facebook Group Messenger)ជាក្រុមឯកជនរបស់ពួកគាត់ដែលជាមិនមែនជា Page ផ្លូវការរបស់ស្ថានទូតឡើយ។

ក្រុមអ្នកតវានោះ បានបន្តទៀតថា ការចោទមួលបង្កាច់បំភ្លឺសមកលើពួកគាត់ ដើម្បីជាលេសបញ្ឈប់ពួកគាត់ពីការងារព្រមទាំងចោទប្រកាន់រឿងមួយចំនួនទៀតដោយគ្មានមូលហេតុច្បាស់លាស់។

ក្រុមអ្នកតវាទាំងនោះ បានបន្តទៀតថា ទី១ពួកគាត់ខ្លះធ្វើការងារមានរយៈពេល២០ឆ្នាំខ្លះទៀត១០ឆ្នាំ និងខ្លះទៀត៥ឆ្នាំ។ ដោយចូលបម្រើការងារជាកិច្ចសន្យាមានថិរវេលាកំណត់ទី២ធ្វើការងារមួយថ្ងៃ៨ម៉ោងមួយសប្តាហ៍៤៨ម៉ោងដោយទទួលប្រាក់ឈ្នួល៤០០ដុល្លារឡើងទៅក្នុងប្រាក់ខែបុគ្គលិកម្នាក់ៗ ទី៣អំពីការងារពេលយប់(ម៉ោង២២យប់ដល់៥ភ្លឺ)ទី៤ អំពីការឈប់សម្រាកបបរចាំសប្តាហ៍ គឺឈប់តាមច្បាប់ក្នុងសៀវភៅការងាររបស់ស្ថានទូតទី៥ អំពីថ្ងៃបុណ្យជាតិឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល គឺឈប់តាមច្បាប់ក្នុងសៀវភៅការងាររបស់ស្ថានទូត។

អ្នកតវាបានបន្តទៀតថា ចំពោះការផ្តាច់កិច្ចសន្យាការងារនោះស្ថានទូតអាមេរិកមិនគោរពតាមច្បាប់ការងារដែលបានចែងក្នុងសៀវភៅការងារក្នុងឆ្នាំ២០១៦ឡើយ។ ការចោទប្រកាន់មកលើពួកគាត់ទាំង៤ ចំណុចមិនមានការពិត និងផ្ទុយពីសៀវភៅការងាររបស់ស្ថានទូតឆ្នាំ២០១៦(ភ្ជាប់មកជាមួយផងដែរ) ដោយលើកម្មវត្ថុនិមូលហេតុខាងលើពួកគាត់ទាំងអស់គ្នា សូមសំណូមពរឲ្យលោកនាយកដ្ឋានវិវាទការងារមេត្តាជួយរកដំណោះស្រាយជូនពួកគាត់ផង។ មិនតែប៉ុណ្ណោះពួកគាត់ក៏សូមឲ្យក្រសួងជំរុញស្ថានទូតអាមេរិកបង្ហាញភស្តុតាងរូបភាពអាសអាភាសកូនក្មេងចេញពីប្រភពណាហើយនរណាស៊ែររូបភាពចូលមក Group របស់ពួកគាត់។ ពួកគាត់សូមផ្តល់អតីតភាពការងារប្រាក់ខែ៦ ខែចុងក្រោយនឹងប្រាក់សំណងជំងឺ​ចិត្តទៅតាមផ្លូវច្បាប់ប្រទេសកម្ពុជា និងប្តូរពាក្យពីការបណ្តេញចោលមកជាពាក្យកាត់កម្លាំងសន្តិសុខវិញ។ ដូច្នេះហើយពួកគាត់ស្នើឲ្យសមាគមន៍បុគ្គលិកខ្មែរមានសិទ្ធិដោះស្រាយរាល់បញ្ហាអយុត្តិធម៌លើបុគ្គលិក។

គួរបញ្ជាក់ថា​ ក្រោយមានការបញ្ឈប់បែបនេះ អតីតបុគ្គលិកស្ថានទូតអាមេរិកទាំងនោះបានសម្តែងការមិនពេញចិត្តហើយទាមទារឱ្យស្ថានទូតទទួលពួកគេ យកទៅធ្វើការវិញ។ ក្រុមអតីតបុគ្គលិកស្ថានទូតអាមេរិក ក៏បានដាក់លិខិតសុំការអនុញ្ញាតពីអភិបាលរាជធានីភ្នំពេញ ដើម្បីប្រមូលផ្តុំការតវ៉ារបស់ពួកគាត់នៅចំណុចស្ថានទូកអាមេរិកប្រចាំកម្ពុជានៅចំណុចអគារលេខ០១ផ្លូវលេខ៩៦ សង្កាត់វត្តភ្នំខណ្ឌដូនពេញ ចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយពុំមានការដង្ហែជាក្បួនចេញទៅណាទៀតឡើយនឹងដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់នឹងរបៀបរៀបក្នុងមូលដ្ឋានផងដែរ។

ពាក់ព័ន្ធនឹងការតវារបស់ក្រុមអតីតបុគ្គលិកស្ថានទូតអាមេរិនាព្រឹកនោះដែរ ខាងតំណាងស្ថានទូតបានអនុញ្ញាតឲ្យតំណងងខាងអតីតបុគ្គលិក ដែលត្រូវបណ្តេញចេញពីការងារនោះបានចូលជួបតំណាងស្ថានទូតហើយតែលទ្ធផលយ៉ាងណានោះមិនទាន់ដឹងនៅឡើយព្រោះពួកគាត់ទាំងធ្វើការទាមទាររហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបត្រឡប់ទៅវិញនោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post