header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ ជនសង្ស័យ២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់វាយម្នាក់១ដៃម្នាក់១ជើងប៉ោងមុខប៉ោងមាត់ រួចប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីរជននេះ ធ្វើសកម្មភាពទាក់សត្វឆ្កែ កាលពីវេលាម៉ោង១ និង៥នាទីរសៀល ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ តាមផ្លូវបេតុង ក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

វរេសនីយ៍ឯក ស កែវពិសិដ្ឋ អធិការនគបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី១.ឈ្មោះ សុខ បូរ៉ាន់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២.ឈ្មោះ ហាំ សុឃា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ។ អ្នកទាំងពីរនាក់នេះ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿង ម៉ាក Honda Blade ពណ៌ខៀវលាយខ្មៅ ពាក់ស្លាកលេខ កណ្តាល 1S-4118, សត្វឆ្កែ១ក្បាល(ងាប់) និងឧបករណ៍សម្រាប់ទាក់ឆ្កែ១សម្រាប់។

ប្រភពព័ត៌មានបានបញ្ជាក់ថា កាលពីវេលាកើតហេតុខាងលើ កម្លាំងនគរបាលក្រុងតាខ្មៅបានចេញល្បាតតាមមូលដ្ឋាន។ លុះមកដល់ចំណុចខាងលើ ក៏ជួបជនល្មើសទាំង២នាក់ កំពុងធ្វើសកម្មភាពយកទម្ពក់ទាក់សត្វឆ្កែ។ ខណៈនោះ កម្លាំងសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋបាននាំគ្នាដេញចាប់ឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់សមត្ថកិច្ចកំពុងឃុំខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post