header ads

Sponsor

រិទ្ធី

នៅថ្ងៃព្រហស្បតិ៍ ទី២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នេះ គណបក្សឆន្ទៈខ្មែរដែលប្រធានគណបក្សបក្សត្រូវជាកូនលោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សCNRP បានចេញសេចក្តីថ្លែងការណ៍គាំទ្រការដាក់ទណ្ឌកម្មលោក​នាយ​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុនហៀង។

សេចក្តីថ្លែងការណ៍នេះបានថ្លែងថា៖ គណបក្សឆន្ទៈខ្មែរមានជំនឿថាទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការចូលសហរដ្ឋអាមេរិកលើលោក ​នាយ​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុនហៀង អគ្គបញ្ជាការរងយោធពលខេមរភូមិន្ទ និងមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន របស់ក្រសួងរតនាគារសហរដ្ឋអាមេរិកដោយផ្អែកលើច្បាប់សិទ្ធិមនុស្ស (Global Magnitsky) ពិតជាមានហេតុផលត្រឹមត្រូវនិងសូមស្វាគមន៍បន្តដាក់ទណ្ឌកម្មដល់អ្នកចូលរួមបំផ្លាញរបបប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនិងមិនឈប់ឈរនៅកម្ពុជា។

សេចក្តីថ្លែងការណ៍បន្ថែមថា៖ គណបក្សឆន្ទៈខ្មែរស្នើសុំកុំឱ្យយកចំណាត់ការនេះគ្រាន់តែជាថ្នូរនយោបាយហើយទម្លាក់ចោលវិធានការខាងលើតទៅឱ្យសោះ។

ប៉ុន្តែ ផ្ទុយពីនេះ ខុទ្ទការល័យសម្តេច ហ៊ុន សែន បញ្ជាការដ្ឋានកងអង្គរក្ស ក្រសួងការពារជាតិ រាជ្យបណ្ឌិតសភាកម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ដោយចោទប្រកាន់ថាការដាក់ទណ្ឌកម្មនេះគឺរំលោភដែនអធិបតីភាពរបស់កម្ពុជា។

សូមបញ្ជាក់ថា ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្ម លោក​នាយ​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុនហៀង។ ការដាក់ទណ្ឌកម្មជាផ្នែកមួយ នៃការធ្វើយុទ្ធនាការដើម្បីឱ្យមន្ត្រីរដ្ឋាភិបាលមួយចំនួន ឱ្យទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយនានា។ នរណាដែលទទួលទណ្ឌកម្មនេះ ទ្រព្យសម្បត្តិរបស់បុគ្គលនេះនៅអាមេរិកត្រូវបង្កកមិនឱ្យដាក់ដូរអ្វីទាំងអស់ ហើយក៏ហាមប្រជាពលរដ្ឋអាមេរិកកាំងមិនឱ្យទាក់ទងជាមួយទៀតផង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post