header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងថា ដំណោះស្រាយកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងលោក កឹម សុខា មិនមែនជាដំណោះស្រាយឲ្យលោក កឹម សុខា បានឆាប់នៅក្រៅឃុំបាននោះទេ គឺរឹតធ្វើឲ្យលោកបន្តជាប់ឃុំខ្លួន គ្មានថ្ងៃចេញបន្ថែមទៀត។

ការលើកឡើងរបស់ លោក ពេជ្រ ស្រស់ បន្ទាប់ពីកញ្ញា កឹម មនោវិទ្យា បានស្នើឲ្យអាមេរិកបន្តចំណាត់ការផ្សេងៗទៀតលើកម្ពុជា ក្នុងគោលបំណងជំរុ​ញឲ្យកម្ពុជា មកត្រឡប់ដើរលើគន្លងប្រជាធិបតេយ្យ ដើម្បីឲ្យមានសន្តិភាព និងការបង្រួមបង្រួមជាតិ ដែលឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ពេជ្រ ស្រស់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ បានឲ្យដឹង​ថា មិនមែនជាដំណោះស្រាយល្អទេនាងអើយ ហើយក៏មិនមែនជាដំណោះស្រាយ របស់នាង ដើម្បីឲ្យឪពុកនាងនៅក្រៅឃុំបាននោះដែរ គឺរឹតធ្វើឲ្យឪពុកនាងបន្តជាប់ឃុំគ្មានថ្ងៃចេញ ថែមទៀត។ ខ្មែរឲ្យតែយ៉ាងនេះ គឺគ្មានថ្ងៃទៅមុខរួចនោះទេ គ្មាននរណាម្នាក់អាចដោះស្រាយ បញ្ហាផ្ទៃក្នុងក្រៅពីខ្មែរគ្នាឯងនោះឡើយ

សូមបញ្ជាក់ថា ក្រសួងរតនាគារអាមេរិក បានប្រកាសបង្កកទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់ នៃក្រសួងការពារជាតិកម្ពុជា លោកនាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង មេបញ្ជាការ នៃកងអង្គរក្ស របស់នាយករដ្ឋមន្រ្តីកម្ពុជា។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post