header ads

Sponsor

រិទ្ធី

នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នេះ ព្រឹទ្ធសភាកម្ពុជាបានបើកសម័យប្រជុំលើកទី១ នីតិកាលទី៤ ក្រោមអធិបតីភាពសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។ សេចក្តីច្បាប់ស្តីពីសញ្ជាតិ និងសេចក្ដីព្រាងច្បាប់ចំនួន៣ផ្សេងទៀតត្រូវបានព្រឹទ្ធសភាអនុម័តទាំងស្រុង ដោយគាំទ្រ៥៩សំឡេង លើ៥៩សំឡេង។

សេចក្ដីព្រាងច្បាប់៣ផ្សេងទៀតរួមមាន៖ ១៖ សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅ នៃគណៈរដ្ឋមន្ដ្រី មានចំនួន៩ជំពូក ចែកចេញជា៥៩មាត្រា ២៖ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្ដីពីការបង្កើតអង្គការសហប្រតិបត្ដិការព្រៃឈើអាស៊ី ចែកចេញជា៣មាត្រា និង៣៖ សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មមាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ និងមាត្រា៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ែ ចែកចេញជា២មាត្រា។

សូមបញ្ជាក់ថា រដ្ឋសភាបានប្រជុំពិភាក្សានិងអនុម័តលើកសេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិថ្មី ដែលមានចំនួន១០ ជំពូក និង៣៨មាត្រាកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។

សេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិថ្មីនេះ មានចំនួន១០ជំពូក ចែកចេញជា៣៨មាត្រា ត្រូវបានអ្នកតាមដាន អ្នកវិភាគសង្គម និងអ្នកលេងហ្វេសប៊ុក សំដែងការព្រួយបារម្ភ អំពីជោគវាសនាប្រទេសជាតិ ដែលផ្តល់ភាពងាយស្រួលដល់ជនបរទេសដើម្បីទទួលបានសញ្ជាតិខ្មែរ។ តែទោះជាយ៉ាងណា ច្បាប់ស្ដីពីសញ្ជាតិថ្មី នឹងបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញដើម្បីពិនិត្យពីធម្មនុញ្ញភាព រួចថ្វាយព្រះមហាក្សត្រឡាយព្រះហស្តលេខា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post