header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ ជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់ ត្រូ​វបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីឆក់ទូ​រស័ព្ទពីនារីម្នាក់ ហើយដកកាំភ្លើងខ្លីបាញ់រះផ្អើលអស់សមត្ថកិច្ចនៅក្រុងតាខ្មៅ កាលពីវេលាម៉ោង ប្រមាណ៧៖១០នាទីយប់នាថ្ងៃអាទិត្យ​ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តុបតាលន់ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ជនល្មើសមានគ្នា៤នាក់ ទី១.ឈ្មោះ ណុប ភារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ អតីតសិស្សថ្នាក់ទី១២D សាលាសុវណ្ណភូមិ បានឈប់រៀនតាំងពីខែ១(ឃាត់ខ្លួន)។ ទី២.ឈ្មោះមឿង សុផៃ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ មុខរបរនៅផ្ទះ(គេចខ្លួន)។ ទី៣.ឈ្មោះចាន់ វណ្ណី(នី) ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ មុខរបរ នៅផ្ទះ(គេចខ្លួន)។ ទី៤.ឈ្មោះ ហួច លាងហួរ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។

លោកអធិការបន្តថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាង រួមមាន ៖ ស្រោមអាវុធខ្លីពណ៌ខ្មៅ១ ម៉ូតូសង់ប៉ិចមួយរគ្រឿង ពណ៌ខ្មៅបិតតែមពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ ១BF១៥៧៤។

លោកអធិការបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូជាមួយម្តាយចេញពីលក់ខោអាវនៅមាត់ទន្លេតាខ្មៅ ដោយម្តាយជាអ្នកឌុបហើយជនរងគ្រោះអង្គុយខាងក្រោយកាន់ទូរស័ព្ទ iPhone 6 ពេលនោះក៏មានជនល្មើស៤នាក់ ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាកសង់ប៉ិចពណ៌ខ្មៅបិតតែមទឹកប្រាក់ និងមួយគ្រឿងទៀតម៉ាក Nex ពណ៌ស មិនចាំស្លាកលេខ ជិះមកទន្ទឹម ហើយជនល្មើសម្នាក់ឈ្មោះ នី បានឆក់ទូរស័ព្ទពីដៃជនរងគ្រោះយកទៅ ពេលនោះជនរងគ្រោះបានស្រែកថា ចោរៗ ហើយជនល្មើសម្នាក់ទៀតឈ្មោះ មឿង សុផៃ បានដកអាវុធខ្លីម៉ាក K៥៤ អាម៉េភ្ជង់បាញ់ជនរងគ្រោះ និងសមត្ថកិច្ចចរាចរណ៍ ដែលយាមនៅទីនោះតែមិនផ្ទុះ ហើយក៏ត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបានម្នាក់ឈ្មោះ ណុប ភារ៉ាព្រមទាំងវត្ថុតាងដូចខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរ ។

យោងតាមចម្លើ​យរបស់ឈ្មោះ ណុប ភារ៉ា នៅថ្ងៃទី១១ ខែឆ្នាំដដែល សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនល្មើ​សបានម្នាក់ទៀតឈ្មោះ ហួច លាងហួរ ភេទប្រុស អាយុ១៧ឆ្នាំ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post