header ads

Sponsor

រិទ្ធី

នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វពង្រូលមួយក្បាលទម្ងន់ជាង១០គីឡូក្រាម ទៅព្រលែងក្នុងព្រៃធម្មជាតិវិញ នៅចំណុចឆ្នេរឋានសួគ៍កោះរ៉ុង ខេត្តព្រះសីហនុ។ លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា៖ សត្វពង្រូលធំមួយក្បាលនេះ គាត់ទទួលបានពីពលរដ្ឋយកមកឱ្យ គាត់ដើម្បីព្រលែងវិញ។ ពលរដ្ឋបានអះអាងថាសត្វពង្រូលមួយក្បាលនេះ រួចចេញពីភោជនីយ៍ដ្ឋានរបស់ជនជាតិចិនមួយកន្លែងក្នុងក្រុងព្រះសីហនុ ដែលទុកធ្វើម្ហូបលក់ឱ្យភ្ញៀវ។ ពលរដ្ឋបាននិយាយថា៖ កន្លងមកលោកឧកញ៉ាជាសប្បុរសជនលែងសត្វគ្រប់ប្រភេទ។

លោកឧកញ៉ាក៏បានថ្លែងអំណរគុណ និងបានឧបត្ថម្ភជាថវិកាខ្លះដល់ពលរដ្ឋដែលសហការផ្តល់សត្វព្រៃនេះផងដែរ និងថាសត្វពង្រូលនេះមានសំណាងបានរួចពីសេចក្តីស្លាប់។

លោកឧកញ៉ាទៀ វិចិត្រ បានសង្កាត់ធ្ងន់ថា៖ ការនាំយកសត្វគ្រប់ប្រភេទ ទាំងសត្វរស់នៅក្នុងសមុទ្រក៍ដូចជាសត្វព្រៃ ទៅព្រលែងជាបន្តបន្ទាប់កន្លងមកនេះ សម្រាប់ការចូលរួមថែរក្សា អភិរក្សសត្វកម្រ និងជាផ្នែកមួយជួយបំផុសស្មារតីដល់ពលរដ្ឋ មហាជនគ្រប់សហគមន៍ ឱ្យស្រឡាញ់សត្វ មិនសម្លាប់ និងព្យាយាមជួយការពារទាំងអស់គ្នា ដើម្បីជួយជីវិតសត្វផង និងជាបុណ្យកុសលផង ។

ម្យ៉ាងទៀត លោកឧកញ៉ា បានអំពាវនាវឱ្យសមត្ថកិច្ចពាក់ព័ន្ធបង្កើនការត្រួតពិនិត្យតាមអាហារដ្ឋាននានា ជាមួយនិងការដាក់បំរាមកុំជួញដូរ និងសម្លាប់សត្វព្រៃ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post