header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តកុងតឺន័រដឹកស្រូវសាលីមួយគ្រឿង ដោយសារតែតៃកុងងងុយពេក បានងោកមួយភាំង ក៏រេចង្កូតជ្រុលទៅបុករះរោងបុណ្យ៧ថ្ងៃ ដែលសង់លើផ្លូវសាធារណៈ បណ្ដាលឲ្យខ្ទាតប៉ើងពេញលើផ្លូវ៣៧១ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង​។

គ្រោះថ្នាក់រថយន្តកុងតឺន័រ បុករះរោងបុណ្យនេះ កើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីឃើញហេតុការណ៍ផ្ទាល់ រៀបរាប់ប្រាប់ភ្នាក់ងារសារព័ត៌មាន CAM POST ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកុងតឺន័រមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-9332 ដែលមានដឹកស្រូវសាលីពេញប្រៀប ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តនោះ រេចង្កូតជ្រុលទៅបុករះរោងបុណ្យ៧ថ្ងៃ បណ្តាលឲ្យរងការខូចខាត និងខ្ទេចសម្ភារៈយ៉ាងច្រើន ប៉ុន្តែមិនបង្កឲ្យនរណាម្នាក់រងរបួសឡើយ ព្រោះភ្លាមៗនោះ ចុងភៅដែលសម្រាកលើកៅអីក្នុងរោងបុណ្យ បានរត់ចូលក្នុងផ្ទះបុណ្យទាន់ពេល បន្ទាប់មកក៏ចេញមកឃាត់អ្នកបើកបររថយន្តបានភ្លាមៗផងដែរ។

អ្នកបើកបររថយន្ត​បង្កហេតុឈ្មោះ សែន វីរៈបុត្រ​ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ​ ខេត្តកណ្តាល​ បានប្រាប់ថា មូលហេតុបង្កឲ្យគ្រោះថ្នាក់ ​គឺដោយសារតែខ្លួនងងុយដេកពេក ទើបងោកមួយភាំង ក៏បានកាច់ចង្កូតទៅបុករោងបុណ្យនោះតែម្ដង។

ក្រោយពេលកើតហេតុ ដោយសារតែមិនមានមនុស្សរងរបួស ហើយគ្រាន់តែខូចខាតសម្ភារៈរោងបុណ្យ និងសម្ភារៈចុងភៅ និងគ្រប់ភាគីមិនចង់វែងឆ្ងាយ ទើបម្ចាស់ដើមបុណ្យ និងចុងភៅបានសម្រួលគ្នាឲ្យអ្នកបើកបររថយន្តទាក់ទងទៅតំណាងក្រុមហ៊ុន ចុះមកធ្វើការដោះស្រាយ និងសងថ្លៃខូចខាត ដើម្បីបញ្ចប់រឿង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post