header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្មករសំណង់ម្នាក់ធ្លាក់ពីលើសំណង់អគារមួយកន្លែង ស្លាប់ចោលប្រពន្ធកូនយ៉ាងអណោចអធ័ម ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅល្ងាចថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងការដ្ឋានសំណង់អគារកម្ពស់៦ជាន់ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចិត្ត អាយុជាង២០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានទីកន្លែងកំណើតភូមិបាក់ព្រី ឃុំបឹងដោ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ក្រោយពេលកើតហេតុ ម្ចាស់ការដ្ឋាន និងមេកាបានដឹកសពជនរងគ្រោះចេញពីការដ្ឋានស្ងាត់ៗ ដោយមិនបានរាយការណ៍ជូនសមត្ថកិច្ចឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post