header ads

Sponsor

រិទ្ធី

នៅថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារទាំងថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ និងមូលដ្ឋាន ​បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងដាក់សម្ភោធសាលាបឋមសិក្សាកងវ៉ា១ខ្នង​ មាន៥បន្ទប់​ ​ស្ថិតនៅភូមិកងវ៉ា​ សង្កាត់កំពង់ស្វាយ​ ក្រុងសិរីសោភ័ណ​។

ឆ្លៀតក្នុងឱកាសនោះ​ដែរ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានប្រាប់ប្រជាពលរដ្ឋឱ្យបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីឱ្យសម្តេច ហ៊ុន សែន អាចបន្តអភិវឌ្ឍន៍ប្រទេសកម្ពុជាកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។

ឧបនាយករដ្ឋមន្ត្រីរូបនេះបានពន្យល់ថា​ពីមួយអាណត្តិទៅមួយអាណត្តិ​ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេច ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិកាន់តែមានការអភិវឌ្ឍ​មិនឈប់ឈរ​ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងវិបុលសុខ​ រួមមានការបណ្តុះបណ្តាលកូនចៅជំនាន់ក្រោយដើម្បីបន្តវេន​ជាការងារអាទិភាពសម្តេច។ ម្យ៉ាងទៀត សម្តេច​បានខិតខំកសាងសាលារៀនគ្រប់កម្រិត​ដោយបង្ខិតមកជិតផ្ទះប្រជាលរដ្ឋ ​និងពង្រឹងគុណភាពអប់រំ ដូចនេះសូមបងប្អូនចាប់យកឱកាសមាសនេះ បញ្ជូនកូនចៅទៅសិក្សារៀនសូត្រដើម្បីអភិវឌ្ឍន៍គ្រួសារ​ និងសង្គមជាតិឲ្យបានរុងរឿង។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានចែកចំណោយជូនប្រជាពលរដ្ឋចំនួន៤០០០នាក់​ ដោយម្នាក់ៗ​ទទួលបានសារ៉ុង១។ ដោយឡែក មនុស្សចាស់ពីអាយុ៧០ឆ្នាំឡើង ចំនួន៤០០នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា២ម៉ឺនរៀល ក្រម៉ា១​ សារ៉ុង១​ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post