header ads

Sponsor

រិទ្ធី

យោងតាមការបញ្ជាក់ពី​លោក រិទ្ធិ ចាន់នុន (Rith Channon) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន KAS Air ដែលជា​ក្រុមហ៊ុន​នាំចូល​ឧទ្ធម្ភាគចក្ររបស់ Airbus នោះ បាន​និយាយថា ក្រុមហ៊ុន​បានទទួល​ការបញ្ជាទិញ​ពី​សំណាក់​អ្នកមាន​នៅ​ប្រទេសកម្ពុជា ជា​បន្តបន្ទាប់ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។

ឥឡូវនេះ យើង​មាន​ការបញ្ជាទិញ​ឧទ្ធម្ភាគចក្រ​២​ទៅ​៣​គ្រឿង​ពី​កម្ពុជា​។ ហើយ​នៅ​ពីរ ឬ​បី​ថ្ងៃ​ទៀត យើង​នឹង​ជួប​ជាមួយ​អនាគត​អ្នកបញ្ជា​ទិញ ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​​ ប៉ុន្តែមិនមានការ​បញ្ជាក់​ឈ្មោះ​អ្នកបញ្ជា​ទិញ និង​តម្លៃ​ឧទ្ធម្ភាគចក្រ ដែល​ត្រូវបាន​បញ្ជាទិញ​នោះទេ​។ ដកស្រង់បទសម្ភាសន៍របស់លោក Rith Channon និងការអ្នកកាសែត​។

សូមរំលឹកថានាពេលកន្លងទៅ សម្ដេច ហ៊ុន សែន បាន​ជំរុញ​ឱ្យ​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​នៅ​កម្ពុជា គួរតែ​ចំណាយលុយ​ទិញ​ឧទ្ធម្ភាគចក្រ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ ដោយសម្ដេច ពន្យល់ថាការប្រើប្រាស់​ឧទ្ធម្ភាគចក្រអាច​ផ្ដល់​ផលចំណេញ​ផ្នែក​ពេលវេលាសម្រាប់​ការធ្វើដំណើរ​ ហើយ​ម្យ៉ាងទៀត រដ្ឋ​ក៏​អាច​ស្នើ​ប្រើប្រាស់នៅពេល​មាន​ករណី​ចាំបាច់​ណាមួយ។​

រូបភាពតំណាង
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post