Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ បុរសវ័យជាង៤០ឆ្នាំម្នាក់ បាក់កស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីផឹកស្រវឹងជិះម៉ូតូបុកដើមច័ន្ទគិរី កាលពីវេលាម៉ោង៨៖៣០នាទីយប់ថ្ងៃអង្គារ៍ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក  ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវលំក្រាលគ្រួសក្រហម  ចំណុចភូមិ ព្រៃក្រឡាញ់ធំ  ឃុំព្រៃស្រឡិត  ស្រុកពារាំង ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ អឿន ភឿន ហៅឆ្លូញ  ភេទប្រុស  អាយុ៤៨ឆ្នាំ រស់​នៅភូមិព្រៃក្រឡាញ់ធំ  ឃុំព្រៃស្រឡិត  ស្រុកពារាំង ខេត្តព្រៃវែង ស្រវឹងស្រា ជិះ​ម៉ូតូម៉ាកC125 ពណ៌ខ្មៅ  ពាក់ស្លាកលេខ ព្រៃវែង 1C-0859 ធ្វើដំណើរពីកើតទៅលិច  លុះមកដល់កន្លែងកើតហតុ បានជ្រុលចង្កូតទៅបុកជាមួយគល់ដើមច័ន្ទគិរី  បណ្តាលឲ្យអ្នកបើកបរដួលបាក់កស្លាប់នៅកន្លែងកើតហេតុ   ។

ក្រោយកើតហេតុ  ម៉ូតូ និងសាកសព  សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor