
ខេត្តកោះកុង ៖ ករណីអំពើហិង្សាក្នុងគ្រួសារ មួយបានកើតឡើងខណៈបុរសជាប្ដី បានទៅនេសាទត្រីនៅកណ្តាលសមុទ្រដូចសព្វមួយដង លុះវេលាល្ងាចខ្លួនបានមកដល់ផ្ទះ ស្រាប់តែឃើញប្រពន្ធកំពុងផិតក្បត់ ដោយដេករួមរក្សជាមួយប្អូនប្រុសបង្កើតខ្លួន ដែលពេលនោះខ្លួនខឹងពេកទ្រាំមិន បានក៏ចាប់វាយប្រពន្ធហើមមុខហើមមាត់ ក៍ត្រូវសមត្ថកិច្ចចាប់ខ្លួនបុរសជាប្តី ហើយក៏សាងសំណុំរឿងតាមផ្លូវច្បាប់ ពីបទប្រើអំពើហិង្សា ។

អំពើហិង្សាក្នុងក្រុមគ្រូសារនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី០២ មិថុនា ២០១៨ នៅចំណុចភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែល ជនសង្ស័យជាប្តីឈ្មោះ ម្បេត សំឡឺង អាយុ២១ឆ្នាំ មុខរបរជាអ្នកនេសាទ (ឃាត់ខ្លួន) រីឯជនរងគ្រោះជាប្រពន្ធមានអាយុ១៩ឆ្នាំ មានទីលំនៅភូមិ ខេត្តកោះកុង ។
