header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល ដឹកនាំដោយលោក លី សុជាតិ នាយការិយាល័យសេដ្ឋកិច្ចខេត្ត បានបង្ក្រាបរថយន្តលួចដឹកឈើប្រណីត២គ្រឿង កាលពីវេលាម៉ោង២ និង០៥នាទីរសៀល ថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ មុខសលាស្រុកមុខកំពូល ស្ថិតក្នុងឃុំព្រែកអញ្ញាញ។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ត២គ្រឿងដែលសមត្ថកិច្ចបង្ក្រាបបាននេះ គឺម៉ាកសាំងយ៉ុង ដោយ១គ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2X-1009 និង១គ្រឿងទៀត ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2X-9720។

សមត្ថកិច្ចបានបន្ថែមថា រថយន្តទាំង២គ្រឿងខាងលើនេះ ដឹកឈើប្រណីតប្រភេទធ្នង់ ដោយដាក់ផ្លែចេកបិទបាំងភ្នែកសមត្ថកិច្ច។

វរសេនីយ៍ឯក ព្រំ សំណាង អធិការស្រុកមុខកំពូលបានឲ្យដឹងថា បច្ចុប្បន្នរថយន្តទាំង២គ្រឿងខាងលើនេះ សមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post