header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ឱក សុគន្ធកញ្ញា ត្រូវបានអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស លោក អ៊ឹង សុខលី  ដែលជាប្អូនប្រុសបង្កើតរបស់លោកឧកញ៉ា អ៊ឹង ឆៃងួន ថៅកែហង្សមាសនោះ បានធ្វើពិធីចូលស្តីដណ្តឹងអ្នកចម្រៀងរូបនេះ កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ បូកជាមួយការធ្វើពិធីឡើងវីឡាទ្រនំស្នេហ៍ស្កឹមស្កៃ តម្លៃជាង២០ម៉ឺនដុល្លារ នៅបុរីអ័រគីដេវីឡា នៅតាមបណ្តាយផ្លូវ២០០៤ ក្បែរសាលាណតប៊្រីដនោះ បញ្ជាក់ថា អ្នកចម្រៀងល្បីល្បាញ និងអ្នកដឹកនាំកម្មវិធីទូរទស្សន៍ជើងខ្លាំងរបស់ហង្សមាសរូបនេះ ក្លាយទៅជាគូដណ្តឹងគ្នាជាផ្លូវការទៅហើយ។

ប្អូនប្រុសថៅកែហង្សមាសនេះ មានមន្តស្នេហ៍មិនធម្មតាឡើយ ដោយសារមុននឹងមកប៉ះស្នេហ៍ សុគន្ធកញ្ញា នេះ លោក សុខលី ធ្លាប់ត្រូវបានគេទម្លាយថា លោកមានសង្សារស្អាត តារាល្បីៗនោះ មិនក្រោម៦នាក់ទេ តែត្រូវចែកផ្លូវគ្នាទាំងអស់ ដោយមិនដែលទាំងបានភ្ជាប់ពាក្យជាមួយគ្នាម្តងឡើយ។ លោក អ៊ឹង សុខលី ចុះចាញ់មន្តស្នេហ៍របស់ ឱក សុគន្ធកញ្ញា រហូតយល់ព្រមឱ្យមេបាចាស់ទុំទាំងសងខាងចូលស្តីដណ្តឹងចែចូវនៅពេលនេះ? តើអ្នកចម្រៀង សុគន្ធកញ្ញា ពិតជាមានចំណុចពិសេសជាងនារីដទៃទៀត ដែលលោក អ៊ឹង សុខលី ធ្លាប់ជួបប្រទះ?

រវាងកញ្ញា ឱក សុគន្ធកញ្ញា និងប្អូនប្រុសថៅកែហង្សមាស គេបានដឹងជាយូរមកហើយថា អ្នកទាំងពីរស្រលាញ់គ្នា តែម្នាក់ៗខំប្រឹងបិទបាំង។ អ្នកចូលរួមក្នុងកម្មវិធីរបស់នាង បានបង្ហាញពីការសាទរជាពន់ពេក ដល់ ឱក សុគន្ធកញ្ញា និងប្អូនប្រុសថៅកែហង្សមាស។

ដោយឡែកស្រាប់តែអ្នកនាង សុគន្ធ និសា បែរជាដាច់ចិត្តទម្លាយរូបភាពខ្លួនបានចូលរួមក្នុងកម្មវិធីរបស់មិត្តរួមទ្រនំម្នាក់នេះ ជាពិសេសអ្នកនាងក៏បាន ប្រើពាក្យជូនពរយ៉ាងស្និទ្ធស្នាលដែលមិនធ្លាប់ឮកន្លងមកដោយរៀបរាប់ថា « អបអរសាទរណាសម្លាញ់ ជូនពរឲ្យជួបតែសុខសុភមង្គល និងភាពជោគជ័យក្នុងជីវិតជារៀងរហូត​ រំភើបចិត្តជំនួស congratulations » 

សារជូនពរមួយនេះបានបង្ហាញយ៉ាងច្បាស់ណាស់ថា ទំនាក់ទំនងមិត្តភាពរបស់តារាស្រីទាំង២ ពិតជាល្អនឹងគ្នាខ្លាំង ហើយអាចនិយាយបានថា មិនត្រឹមតែជាមិត្តរួមការងារនោះទេ ពួកគេ ក៏ជាមិត្តល្អ ដែលយល់ចិត្តថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

សុគន្ធកញ្ញា គឺជាផ្នែកសំខាន់មួយរបស់ហង្សមាស ទាំងជាតារាចម្រៀង និងការកាន់តំណែងធំៗរបស់ទូរទស្សន៍ហង្សមាស ទាំង Cambodian Idol និង The Voice Cambodia និង The Voice kids Cambodia៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post