header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រុមសណ្តាប់ធ្នាប់របស់សាលាខណ្ឌមានជ័យ ដឹកនាំដោយលោក ស៊ុំ រិទី្ធ ដែលជាមនុស្សស្និទ្ធនិងអភិបាលខណ្ឌ មានតួនាទីជាអនុប្រធានការិយាល័យលទ្ធកម្ម បានដឹកនាំក្រុមសណ្តាប់ធ្នាប់ សហការនិងសមត្ថកិច្ចនគរបាលខណ្ឌ ចុះធ្វើការដេញ និងរៀបចំសណ្តាប់ធ្នាប់ជាច្រើនផ្លូវសំខាន់ៗ ក្នុងមូលដ្ឋានខណ្ឌ បានល្អប្រសើរ ហើយបានកាត់ការកកស្ទះគួរឲ្យកត់សម្គាល់ដូចជា៖ ផ្សារកាមួន ក្បែរស្ពានដែកជាដើម ។

ដោយឡែក នៅមានបញ្ហាជាចម្ងល់ដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវ៣៧១ (សឡា) និងផ្លូវវេងស្រេង ដែលទីតាំងនៅតាមបណ្តោយផ្លូវនេះ លើចិញ្ចើមផ្លូវ ចំណីផ្លូវអ្នកថ្មើជើង ត្រូវបានគេដាក់លក់សម្លៀកបំពាក់ និងស្បែកជើងស្ទើពាស់ពេញផ្លូវ និងមានការកកស្ទះម្តងម្កាលផងដែរ ខណៈដែលក្រុមរថយន្តដឹកជញ្ជូនធុនធំមកឈប់សុំចតជាហូហែរផងដែរ ។

អាជីវករម្នាក់ លក់សម្លៀកបំពាក់នៅលើផ្លូវ៣៧១(សឡា) បានប្រាប់ថា ពួកគាត់ដាក់លក់សម្លៀកបំពាក់ដោយជួលដីរបស់ក្រុមហ៊ុនបង់៦០ដុល្លារ ក្នុង១ខែៗ។ និងបានបង់ថ្លៃសណ្តាប់ធ្នាប់ដល់សមត្ថកិច្ចខ្លះផងដែរ។ អាជិវកររូបនេះ មិនបានបញ្ជាក់ថា បង់ឲ្យសមត្ថកិច្ចណានោះទេ។ តែគ្រាន់តែបានបង្ហើបថា ភាគច្រើនអ្នកដែលមកយកលុយស្លៀកពាក់ស៊ីវិល ។

លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ក៏បានដាក់វិធានការយ៉ាងតឹងរឹងពីបញ្ហាសណ្តាប់ធ្នាប់លក់ដូររំលោភចំណីរផ្លូវ ចតរថយន្តគ្មានសណ្តាប់ធ្នាប់ជាដើម។ លោកបានជំរុញឲ្យអាជ្ញាធរសង្កាត់ ធ្វើយ៉ាងណាបោសសម្អាត នូវការបាត់បង់សណ្តាប់ធ្នាប់ និងអនុវត្តរំដោះចិញ្ចើមផ្លូវ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post