header ads

Sponsor

រិទ្ធី

លោក យិន សារិន បានទទួលមរណភាព នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ក្នុងវ័យ៦៨ឆ្នាំ ហើយសពអតីតតារាចម្រៀងរូបនេះ​ កំពុងតម្កល់នៅគេហដ្ឋាន ស្ថិតនៅម្តុំសាលាកសិកម្មព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ 

លោក យិន សារិន ជាតារាចម្រៀងមរតកដើម ដែលត្រូវទស្សនិកជនស្គាតល់គាត់ជាម្ចាស់បទចម្រៀងប្រពៃណី ក្នុងនោះមានដូចជាបទ ដំរីយោលដៃ បណ្តាំលោកគ្រូ ព្រះពាយផាត់ និងបទ ជីវិតក្មេងវត្ត ដែលរាប់រៀបពីជីវិតពិត មានអត្ថន័យ ខ្លឹមសារកម្សត់ រៀបរាបពីការតស៊ូ និងជាស្នាដៃនិពន្ធរបស់សម្តេច ហ៊ុន សែន។

សូមបញ្ជាក់ថា បទចម្រៀង ជីវិតក្មេងវត្ត ដែលច្រៀងដោយ លោក យិន សារិន ទទួលបានការគាំទ្រយ៉ាងខ្លាំង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post