header ads

Sponsor

រិទ្ធី

លោកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិតកែម​ ឡី ដែលកំពុងរស់នៅក្នុងប្រទេសអូស្រ្តាលី បានផ្ញើសារនៅតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ថា៖ ជម្រាបសួរ ជនរួមឈាមខ្មែរនៅឯនាយសមុទ្រ និងក្នុងស្រុកទាំងអស់ដោយក្តីនឹករលឹក នាងខ្ញុំ ប៊ូ រចនា ជាភរិយាសពបណ្ឌិតកែម ឡី នាងខ្ញុំសូមបដិសេធន៍នូវទង្វើរបស់លោកគុជ លី មកលើឈ្មោះស្វាមីនាងខ្ញុំ សូមលោកគុជ លី អំពាវនាវរកសន្លឹកឆ្នោតតាមសមត្ថភាពដែលខ្លួនមានទៅ កុំអូសទាយយកឈ្មោះស្វាមីខ្ញុំទៅចូលក្នុងគណបក្សបែបនេះ ហើយលោកក៏គ្មានសិទ្ធិអីយករូបស្វាមីខ្ញុំទៅដាក់បែបនេះដែរ។

លោកស្រី ប៊ូ រចនា បានសួរថា៖ តើលោកមានបានសុំការអនុញ្ញាតពីខ្ញុំដែរជាភរិយាទេ មុនហ្នឹងយករូបគាត់ទៅដាក់ ហួសហេតុពេកហើយ ដើម្បីចង់បានសន្លឹកឆ្នោតទៅបក្សរបស់ខ្លួន លោកមកបំផ្លាញដល់ឈ្មោះគាត់ លោកចង់ឃោសនាបែបណាតាមចិត្ត តែកុំមកប៉ះពាល់ដល់កិត្តិយសស្វាមីខ្ញុំ ប្រជាពលរដ្ឋខ្មែរទាំងអស់គាត់យល់ដឹងណាស់ អំពីគណបក្សមួយនេះ ចឹងហើយ កុំព្យាយាមយកស្វាមីខ្ញុំទៅបូកឡូកអី ទោះលោកខំយ៉ាងណាក៏មិនអាចរកយុត្តិធម៌ជូនគាត់បានដែរ ខ្លួនលោកក៏ដឹងច្បាស់ថាវាមិនអាចទៅរួចទេ ស្វាមីខ្ញុំបាននិយាយរួចហើយថា បំណងប្រាថ្នាចុងក្រោយរបស់គាត់គឺរស់នៅមានជីវភាពសាមញ្ញ។

ការលើកឡើងរបស់លោកស្រី ប៊ូ រចនា ដើម្បីឆ្លើយតបទៅនឹងលោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ ដែលបានសរសេរក្នុងហ្វេសប៊ុកថា៖ យើងត្រូវបន្តដំណើរដើម្បីស្វែងរកយុត្តិធម៌ជូនសពលោកបណ្ឌិតកែម ឡី ដោយភ្ជាប់រូបថារូបថាលោកបណ្ឌិត កែម ឡី និងឡូហ្គោបក្ស​ ហើយសរសេរថា សូមបោះឆ្នោតជូនគណបក្សខ្មែរតែមួយ រកយុត្តិធម៌ជូនបណ្ឌិត កែម ឡី។

សូមរំលឹកថាលោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាញ់កាលពីព្រឹកថ្ងៃទី១០​ ខែកក្កដា ឆ្នាំ២០១៦ នៅហាងលក់ទំនិញកាល់តិច រាជធានីភ្នំពេញ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post