header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជាប្តីបានប្រើអំពើហឹង្សាដាក់ប្រពន្ធ រហូតជាំមុខខៀវភ្នែក បង្កឲ្យមានការ ភ្ញាក់ផ្អើល កាលពីម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវ១៧២ជាប់របងវត្តសារាវ័ន្ត ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

បុរសជាប្តីមានឈ្មោះ ប៉ាន់ ធន់ អាយុ៥៣ឆ្នាំ មុខរបរធ្វើចំការស្វាយ រស់នៅក្នុងភូមិ ព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា។ ចំណែកប្រពន្ធឈ្មោះមាស សុធា អាយុ៣៥ឆ្នាំ មុខរបរធ្វើការនៅហាងបារាំង ជិតវត្តសារាវ័ន្ត ក្នុងសង្កាត់ជ័យជំនៈ ស្នាក់នៅកន្លែងធ្វើការ និងមានស្រុកកំណើត នៅភូមិព្រៃសាច់ ឃុំកោះស្តេច ស្រុកការីសាគរ ខេត្តកោះកុង។

តាមសម្តីប្រពន្ធបានប្រាប់សារព័ត៌មាន CAM POST ឲ្យដឹងថា ដំបូងឡើយរូបគាត់មានប្តីត្រឹមត្រូវ រស់នៅខេត្តកំពត ដល់ពេលផ្លាស់មកនៅខេត្តកោះកុង ប្តីរបស់គាត់ក៏មានស្រី ហើយរូបគាត់ក៏លែងលះគ្នា ទើបរូបនាងក៏មករកការងារ នៅទីក្រុងភ្នំពេញ ក៏បានជួបបុរស់ម្នាក់បានស្រលាញ់គ្នា​ យកគ្នាធ្វើប្តីប្រពន្ធ រួមរស់អស់រយះពេល៧ឆ្នាំមកហើយ តែមិនទាន់មានកូនទេ។ ក្រោយមកទើបដឹងថា ប្តីរបស់គាត់ មានប្រពន្ធដើម ហើយលោកប្តីកំហូចរូបនេះ ក៏ធ្លាប់បានចាប់រំលោភប្អូនថ្លៃទៀត។ នៅថ្ងៃកើតហេតុ រូបគាត់ត្រូវបានប្តីបង្ខំឲ្យទៅដេកជាមួយគាត់ តែរូបគាត់មិនព្រមទៅ ធ្វើឲ្យប្តីខឹងក៏ទះកំផ្លៀង បណ្តាលឲ្យជាំមុខខៀវភ្នែក ស្រែកទ្រហោយំ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកសួរនាំ។

ក្រោយមកសមត្ថកិច្ចក៏នាំប្តីប្រពន្ធទាំងពីរនាក់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បី សម្របសម្រួល ខាងប្រពន្ធមិនប្តឹង តែសូមចប់គ្នាត្រឹមនឹង សមត្ថកិច្ចក៏ឲ្យ២នាក់ ប្តីប្រពន្ធចែកផ្លូវគ្នា ចាប់ពីពេលនិងតទៅ ពីព្រោះអ្នកទាំង២ មិនបានរៀបការនិងចុះសំបុត្រអាពាហ៍ពិពាហ៍ឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post