header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ​ប្រជាពលរដ្ឋរងគ្រោះដីធ្លីចំនួន៥៦នាក់ តំណាងឲ្យ​៥៦គ្រួសារមកពីភូមិព្រៃដូនអុក សង្កាត់ត្រពាំក្រសាំង ខណ្ឌពោធិ៍សែនជ័យ នៅម៉ោង៦ព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ បានមកប្រមូលផ្ដុំគ្នា ធ្វើការតវ៉ា នៅមុខក្រសួងដែនដីនគរូបនីកម្ម រាជធានីភ្នំពេញ។

គោលបំណងនៃតវ៉ានេះ គឺ​ដើម្បីឲ្យក្រសួង​ពន្លឿនការដោះស្រាយញត្តិ ដែលពួកគាត់​បានដាក់កាលពីថ្ងៃទី២៦/០២/២០១៨ ពាក់ព័ន្ធករណី​លោក សេង ស៊ី​ហេង តំណាងសមាគមន៍ខ្មែរចិនហុកគៀន បានរំយកដីចំនួន១៣ហិកតារបស់ពួកគាត់​ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

លោក ប៊ុន ថៃ តំណាងប្រជាពលរដ្ឋ បានបញ្ជាក់ថា លលោក សេង ស៊ីម ប្រធានសមាគមចិន ហុក គៀន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៨៧ បានធ្វើលិខិតសុំជួសជុលម៉ុងចាស់ៗ មួយចំនួនឡើងវិញ។ ហើយនៅឆ្នាំ១៩៩០ សមាគមចិន ហុក គៀន បានខ្ចីម្តងទៀតដើម្បញ្ចុះសព ដោយមានលិខិតបញ្ជាក់ត្រឹមត្រូវ និងមានសាក្សីដឹងលឺ។ រហូតមកដល់ឆ្នាំ២០១១ សមាគមចិន ហុក គៀន រកទីតាំងថ្មីបាន រុះរើម៉ុងចេញបាត់ទៅ ដោយធ្វើការឈូដឆាយម៉ុងទាំងះស់ចេញ និងរើផ្ទះក្រហម និងលុបអណ្តូងទឹកមួយចោលទៀត ក៏ប្រគល់ដីមកប្រជាពលរដ្ឋកាន់កាប់វិញ។ ស្រាប់តែឥឡូវមានឈ្មោះ សេង ស៊ីហេង ចេញមុខមកអះអាងថា ដីនោះជាដីរបស់ខ្លួន ជាតំណាងសមាគមចិន ហុក គៀន ទៅវិញ។ ហេតុនេះប្រជាពលរដ្ឋចំនួន៥៦គ្រួសារ មិនសុខចិត្តអោយឈ្មោះ សេង ស៊ីហេង មករំលោភបំពានដី ១៣ហិកតាជាដាច់ខាត។ បន្ទាប់ពីមានបញ្ហានេះ ប្រជាពលរដ្ឋបានប្តឹងតវ៉ាទៅសាលារាជធានីភ្នំពេញ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍។

លោ កប៊ុន ថៃ បានឲ្យ​ដឹងទៀត​ថា កាលពី​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ខាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ណាត់ជួបជាមួយតំណាងប្រជាពលរដ្ឋ។

ចំណែកលោក យឹម ស៊ុន សមាជិកអចិន្ត្រៃយ៍ឃុំត្រពាងក្រសាំង បានអះអាងថា សមាគមវិន ហុក គៀន បានសុំខ្ចីដីប្រជាពលរដ្ឋកប់ខ្មោចនៅឆ្នាំ១៩៨៧ ហើយប្រជាពលរដ្ឋសម្រេចអោយខ្ចីប្រើប្រាស់។ ស្រាប់តែឆ្នាំ២០១១ សមាគមចិន ហុក គៀន រុះរើម៉ុងខ្មោចចេញ យកទៅដាក់ខេត្តកំពង់ស្ពឺ។ ហេតុនេះទើបប្រជាពរដ្ឋសើរើទាមទារយកដីដែសមាគមខ្ចីយកមកវិញ។ ចំពោះករណីនេះ គឺប្រជាពលរដ្ឋមិនបានលក់ដីអោយទៅសមាគមវិន ហុក គៀន នោះទេ។ ហេតុនេះប្រជាពលរដ្ឋសូមទាមទារដីមកវិញ។

លោក រឹម យ៉េត អតីតមេឃុំត្រពាងក្រសាំងបានបញ្ជាក់ថា សមាគមខ្ចីដីមានឯកសារត្រឹមត្រូវ។ សមាគមរុះរើម៉ុខ្មោចចេញ ដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post