header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៩​ ខែ​មិថុនា​ ចំណុច​កន្ទុយ​នាគ​ សង្កាត់​លេខ​៤​ ក្រុង​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ដ​ដឹក​កម្មករ​ បើកបរ​ក្នុង​ល្បឿន​លឿន បាន​ជ្រុល ​ក្រឡាប់​ធ្លាក់​ចូល​ឆ្នេរសមុទ្រ​ បណ្តាល​ឱ្យ​របួសចំនួន​២១នាក់​​។

បើតាមលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ ថ្លែងថា គ្រោះថ្នាក់ចរាចរ​នេះ​កើតឡើង ដោយ​សាររថយន្តដឹកកម្មករសំណង់មួយ​គ្រឿងម៉ាក KIA ពណ៌​ស ពាក់ផ្លាកលេខ ភ្នំពេញ 2V-2043 បើកបរដោយឈ្មោះ ទូច ណារាង ភេទប្រុស អាយុ៣៥ឆ្នាំ មានទិសដៅពី ចុង អារីស្តុន ឆ្ពោះមកសណ្ឋាគារសុខា ។

ស្រាប់តែមកដល់ចំណុច​កើត​ហេតុ​ ដោយ​ស្ថានភាពផ្លូវកោង ចុះ ចំណោទរថយន្តមានល្បឿនលឿន ហ្រ្វាំង មិនស៊ី ផងនោះ ក៍បានជ្រុលចង្កូតឡើង លើសួនច្បារបណ្តាលឱ្យក្រឡាប់ ចូលទៅឆ្នេរសមុទ្រតែម្តង​ ៕

កម្មកររងរបួស

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post