header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក អ៊ិន សុភិន ជាថៅកែ និង អគ្គនាយ ផលិតកម្មមហាហង្ស និង អនុប្រធានសមាគមភាពយន្តកម្ពុជា ដែលពូកែខាងផលិតនិងបង្កើតស្នាដៃកុនខ្មែរទាំងរឿងភាគនិងរឿងដុំនោះ បែរជាបុគ្គលកមិនទទួលខុសត្រូវ ក្នុងការបង់ថ្លៃផ្សាយពាណិជ្ជកម្មលើបណ្តាសារព័ត៌មានក្នុងស្រុកជាច្រើន។

តាមរយៈបណ្តាញ និង ក្លឹបអ្នកសារព័ត៌មានជាច្រើន បានផ្ញើរពាក់ព័ន្ធរឿង លោក អ៊ិន សុភិន ដែលអ្នកល្បីខាងធ្វើកុនខ្មែរ មិនព្រមទូរទាត់ តម្លៃផ្សាយពាណិជ្ជកម្មរឿងដែលខ្លួនផលិតជាច្រើនស្នាដៃ ដល់ថ្នាក់ពន្យាពេលរាប់ខែលើសពីកំណត់គោលការណ៍របស់គណនីឬក្រុមហ៊ុន។

ដោយសារតែទុកមុខ និង មិនចង់ទម្លាយការពិតរបស់លោក អ៊ិន សុភិន ដែលជំពាក់លុយពាណិជ្ជកម្មរបស់អ្នកសារព័ត៌មាន ទើបក្រុមហ៊ុនជាច្រើនមិនក្រោម២០ស្ថាប័នឡើយ ចេះតែពន្យាពេល និង ចេះយោគយល់មុខដល់អ្នកគាំទ្រកុនខ្មែរស្នេហាវិស័យសិល្បៈខ្មែរ ប៉ុន្តែការអត់ទ្រាំ និង មិនព្រម ប្រាប់ពេលទូរទាត់ថ្លៃផ្សាយពាណិជ្ជកម្មរបស់ខ្លួន បានបង្កអោយខាងក្រុមហ៊ុនសារព័ត៌មានដែលជាមានបណ្តាញរួមគ្នាបាន អន់ចិត្ត និង ខឹងសម្បារ ចំពោះការអូសបន្លាយពេលវេលារាប់ខែ មិនចង់បង់ប្រាក់ ធ្វើអោយអ្នកសារព័ត៌មានជាច្រើន ត្រូវមាត់ (ស្តីបន្ទោស) ពីអ្នកគ្រប់គ្រងក្រុមហ៊ុន និង មេព័ត៌មាន។

អ្វីដែលសោកស្តាយនោះ ក្រុមអ្នកសារព័ត៌មាន និង ក្រុមហ៊ុនជាច្រើនដែលខំសរសើរនិងគាំទ្រលោកនោះ ខកបំណងដែលចេញចរឹតបែបនេះ មិនទទួលខុសត្រូវចំពោះ ការងារ និង មិនព្រមផ្តល់ដំណឹង ចេះតែអូសបន្លាយពេលវេលា ធ្វើអោយបង្កភាព មិនពេញចិត្ត និង អស់ជំនឿជាខ្លាំង នូវទង្វើររបស់លោកជាអ្នកជំនួញខាងកុនដ៏ល្បី​ ប៉ុន្តែសម្តីខ្យល់ព្រមទូរទាត់លុយគេ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្នាក់ងារ Cam Post មិនអាចទាក់ទង លោកអ៊ិន សុភិន ដើម្បីបំភ្លឺ ជុំវិញករណីខាងលើនេះបានទេ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post