header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មុខសញ្ញាឆក់លួចដ៏សកម្មម្នាក់ ត្រូវបានកម្លាំងជំនាញ​​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញ​ ដើម្បីជម្រះទោស ក្រោយពី​តាមប្រមាញ់ និងឃាត់ខ្លួនបាន​ កាលពី១០៖៣០នាទីយប់​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទលួច ឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ១១ករណី។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សោម រតនៈ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៦៨ ផ្លូវ៣៦៩ ភូមិ ជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ព្រមទាំងដកហូតម៉ូតូម៉ាក SUZUKINEX ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ ១HC-៥០០០។

ករណីទី១ ៖ ឆក់កាបូបស្ពាយ ពណ៌ខ្មៅ នៅចំណុចមុខសណ្ឋាគារ THE BRIDGE ផ្លូវស្ពានហង្ស ក្រុមទី៧៨ ភូមិទី១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង៩និង៣៥ នាទីយប់ ពីជនរងគ្រោះឈ្មោះ  WANG MENG  ភេទ ស្រី អាយុ ៣៧ ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ EB ៨៥៤០១០៤  ស្នាក់នៅបន្ទប់លេខ៧០៩ សណ្ឋាគារ កាដាលីស ផ្ទះលេខ ១០៥ ក្រុមទី១ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ ចុះថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៨ ។

សម្ភារៈបាត់បង់ ៖ -កាបូបស្ពាយ ពណ៌ខ្មៅ១ -លិខិតឆ្លងដែនលេខ EB ៨៥៤០១០៤ ចំនួន១ -ប្រាក់ដុល្លារចំនួន ៥០០ដុល្លារអាមេរិក -កាតATM ប្រទេសចិន ១ -កាត ATM ធនាគារកាណាឌីយ៉ា១ -ទូរសព្ទ័ដៃ២ គ្រឿង ម៉ាក IPhone6 ពណ៌ ខ្មៅ និងម៉ាក IPone6s ពណ៌ ស ស៊ីមកាតលេខ ០៩៧ ៩៧៣៥៦៧៨ និងលេខ +៨៦.១៣៨១០១៦៥២៤៤ ។

ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ ខ្មៅ ) ចំណុចផ្លូវព្រះមុន្នីវង្ស កែងផ្លូវលេខ ១៧៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ៦និង១០នាទីយប់ ជនរងគ្រោះមិនដាក់ពាក្យបណ្តឹង។

ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក អាយហ្វូន ៦ ) ចំណុចមុខហាងលក់សំលៀកបំពាក់យីហោលីម ហុង ផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២០,៣០នាទី ជនរងគ្រោះមិនដាក់ពាក្យបណ្តឹង។

ករណីទី៤ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន ៦ អេស ពណ៌ ផ្កាឈូក ) ចំណុចមុខបណ្ណាគារ សន្តិភាព (PBC) ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២២និង២០នាទី ជនរងគ្រោះមិនដាក់ពាក្យបណ្តឹង។

ករណីទី៥ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ ប្រផេះ ) ចំណុចមុខក្រុមហ៊ុន សួយ ឆេង វិនិយោគ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២១និង៤០នាទី ជនរងគ្រោះ មិនដាក់ពាក្យបណ្តឹង។

ករណីទី៦ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយពណ៌ ខ្មៅ ) ចំណុច ផ្លូវលេខ ២៧១ សង្កាត់ បឹងទំពុន ១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៩និង៣០នាទី ជនរងគ្រោះមិនដាក់ពាក្យបណ្តឹង។

ករណីទី៧ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន ៧    ផ្លឹស ពណ៌ ខ្មៅ ) ចំណុច ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២១និង០០នាទី ជនរងគ្រោះមិនដាក់ពាក្យបណ្តឹង។

ករណីទី៨ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក សាំសុងអេស ៦ ពណ៌ ប្រផេះ ) ចំណុច ផ្លូវលេខ ១០៥ សង្កាត់ទួលទំពូង១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ០៥និង៣០នាទី ជនរងគ្រោះមិនដាក់ពាក្យបណ្តឹង។

ករណីទី៩ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយពណ៌ ខ្មៅ ) ចំណុច ផ្លូវលេខ ៣១០ ជិតលូទឹកស្អុយ សង្កាត់ បឹងកេងកងទី២ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៣និង០០នាទី ជនរងគ្រោះមិនដាក់ពាក្យបណ្តឹង។

ករណីទី១០ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយពណ៌ ខ្មៅ ) ចំណុច ផ្លូវលេខ ២៧៤ (ផ្លូវព្រះសីហនុ) សង្កាត់  វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែ មីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ០៥និង០០នាទី ជនរងគ្រោះជនជាតិវៀតណាម ភេទស្រី មិនដាក់ពាក្យបណ្តឹង។

ករណីទី១១ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយពណ៌ ខ្មៅ ) ចំណុចផ្លូវលេខ ១៦៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៨និង០០នាទី ជនរងគ្រោះមិនដាក់ពាក្យបណ្តឹង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post