header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រភពពីប្រជាពលរដ្ឋបានលួចរាយការណ៍ប្រាប់អោយដឹងថា មានទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី ខុសច្បាប់មួយកន្លែងទៀតហើយ កំពុងបើកទទួលក្រុមក្មេងស្ទាវញៀនថ្នាំ យ៉ាងគគ្រឹកគគ្រេង ពពាក់ពពូនគ្នា សប្បាយអើងកង បង្អួតភ្នែកអាជ្ញាធរ ខណ្ឌដូនពេញ។

សូមបញ្ជាក់ថាទីតាំងមួយនេះ ស្ថិតនៅតាមផ្លូវលេខ៦៣ (ផ្លូវត្រសក់ផ្អែម) ត្រង់ចំណុចជួរតូបជួលជាប់និងតូបលក់ខាងលិចផ្សារ សូរិយាម៉ល កន្លែង (អតីតមន្ទីរពេទ្យព្រះមុនីវង្ស) ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើនេះ បានបើកលេងប្រមូលផ្ដុំដោយក្រុមក្មេងស្ទាវដែលញៀនថ្នាំ ចេញចូលយ៉ាងពពាក់ពពួនទាំងប្រុសទាំងស្រី ដោយមិន រំខានដល់អាជ្ញាធរខណ្ឌដូនពេញឡើយ។

សូមបញ្ជាក់ថា ករណីទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើ អ្នកយកព័ត៌មានបានរាយការណ៍ជួនលោក សុខ ពេញវុធ​ អភិបាលខណ្ឌដូនពេញ​ តាមរយៈ WhatsApp តែលោកមិនបានឆ្លើយតបនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post