header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ត្បូងឃ្មុំៈ ដោយសារតែទុកចិត្ត និងជាមនុស្សស្លូតត្រង់ បុរសម្នាក់ ដែលឈ្នះរង្វាន់ធំ ពីភេសជ្ជៈ តែ អូអ៊ីឈិ ដោយឈ្នះរង្វាន់ រថយន្តទំនើប មួយគ្រឿង យកទៅផ្ញើទុក នៅថៅកែរបស់ខ្លួន ប៉ុន្តែដោយភាពលោភលន់ របស់ថៅកែ ចង់បន្លំ ឬនិយាយពាក្យមួយម៉ាត់ថា ចង់ស៊ីដាច់ ទុកជាសម្បត្តិខ្លួនឯង។

ការស្រមើស្រម៉ៃ របស់លោកថៅកែចិត្តអប្រិយនោះ ត្រូវបានបរាជ័យ ព្រោះតែម្ចាស់រថយន្តពិត មិនសុខចិត្តនូវទង្វើរ លោភលន់ របស់ថៅកែខ្លួន ហើយមិនដឹងទៅពឹងពាក់ខាងណាបាន ម្ចាស់គម្របដប ដែលឈ្នះរង្វាន់ បានធ្វើការ រៀបរាប់ តាមរយៈ បណ្តាញសង្គមហ្វេសបុក ដែលធ្វើអោកក្រើកយ៉ាងខ្លាំង ឈានដល់ការដកហូត យកគម្របដកនោះ មកអោយម្ចាស់ ដែលត្រូវពិតប្រាកដវិញ។

ជាក់ស្តែងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ លោក​ បែ​ន​ រ័ត្ន​ ស្នងការនគរបាលខេត្តត្បូងឃ្មុំ​ ដកហូតយកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកមេមត់ហើយ​ ដើម្បីទុកដោះស្រាយជូន ម្ចាស់គម្របពិត​វិញ។

យោងតាមការស្រាវជ្រាវបឋមរបស់ស្នងការដ្ឋានខេត្តត្បូងឃ្មុំ​ បន្ទាប់ពីបានឃើញការបង្ហោះរបស់យុវជនម្នាក់ កាលពីរាត្រីថ្ងៃទី១១មិថុនា កម្លាំងនគរបាលខេត្តត្បូងឃ្មុំបាន ដំណើរការស៊ើបអង្កេតភ្លាមៗផងដែរ។

ចំពោះដំណើររឿង ដែលឈានដល់ការឈ្នះរង្វាន់ រយន្តទំនើប ពីភេសជ្ជៈ អូអ៊ិឈិ ផ្តើមចេញពីលុយធិប៥ពាន់រៀលហើយនាំគ្នាទៅទិញទឹកអូអ៊ិឈិ១ដបហូប២នាក់ ពេលបើកគម្រប ក៏ឃើញថាឈ្នះ រង្វាន់ រថយន្តទំនើបមួយគ្រឿង។ ប៉ុន្តែមានការទុកចិត្តទៅលើថៅកែ កម្មករដែលត្រូវរង្វាន់ នេះ ក៏បានយក គម្របដបនោះទៅផ្ញើទុកនៅថៅកែ។ ដោយសារតែភាព លោភលន់ របស់ថៅកែ បានប្រើល្បិច ចង់បានរថយន្តនោះ មកធ្វើជាកម្មសិទ្ធ របស់ខ្លួនទៅវិញ។

សមត្ថកិច្ចខេត្តត្បូងឃ្មុំ បានទំនាក់ទំនងទៅក្រុមហុ៑នដើម្បីផ្អាកផ្តល់រង្វាន់សឹន រង់ចាំការដោះស្រាយបានចប់សព្វគ្រប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post