header ads

Sponsor

រិទ្ធី

នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុបានថ្លែងថា សមត្ថកិច្ចបានបញ្ជូនខ្លួនអ្នកបើកបរតាក់ស៊ី (ជនបង្កហេតុ) ទៅតុលាការ បន្ទាប់ពីសាកសួររួចតុលាការបានចេញដីកាឃុំខ្លួនអ្នកបើកបររថយន្តតាក់ស៊ី ដែលបានបើកបុករថយន្តសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨​​ ដែលបណ្តាលឱ្យអ្នក​ម្នាង​ អ៊ុ​ក​ ផល្លា សោយទិវង្គត។

លោកឧត្តមសេនីយ៍ទោបានបញ្ចាក់ថា រថយន្តតាក់ស៊ី (High lander) បានប្រើប្រាស់ល្បឿនហួសកំណត់ និងរំលោភទៅផ្លូវម្ខាង វ៉ាជែង។

​គ្រោះថ្នាក់​ចរាចរណ៍​រវាងរថយន្តតាក់ស៊ី នឹងព្រះទីនាំង សម្តេចក្រុម​ព្រះ បានកើតឡើងកាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៧​ ខែមិថុនា​ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ ចន្លោះ​គីឡូម៉ែត្រ​២០០-២០១​ ខណៈពេលដែល​អ្នក​ម្នាង​ និង​សម្ដេចក្រុមព្រះ​ធ្វើដំណើរយាង​ទៅ​កាន់​ទី​ក្រុងព្រះសីហនុ​ ដើម្បី​ជួប​សំណេះសំណាលជាមួយ​អ្នកគាំទ្រ​គណបក្ស​ហ្វ៊ុ​ន ​ស៊ិ​ន​ប៉ិច​។​

សូមបញ្ជាក់ថា សពអ្នកម្នាង អ៊ុក ផល្លា កំពុងតម្កល់​ធ្វើបុណ្យ​នៅ​ក្នុង​បរិវេណ​វត្ត​បទុម​វ​តី​ រាជធានីភ្នំពេញ ហើយសពនឹង​ត្រូវ​បូជានៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ដោយឡែក សម្តេចក្រុម​ព្រះត្រូវបានបញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ប្រទេស​ថៃ ដោយ​សារតែ​ស្ថាន​ភាព​​របួសរបស់​ព្រះ​អង្គធ្ងន់​ធ្ងរ គឺពាក់​ព័ន្ធ​នឹង​ឆ្អឹង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post