header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មេឃភ្លៀងមិនទាន់ដាច់តំណក់ទឹក លាយឡំដោយខ្យល់បោកបក់ បានផ្តួលរំលំដើមឈើធំ១ដើម តែសំណាងល្អ គ្មានរងរបួលដល់អ្នកធ្វើដំណើរ និងខូចខាតអ្វីឡើយ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរនោះ កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្ដោយមហាវិថីព្រះសីហនុ នៅចំណុចមុខទូរគមនាគមន៍កម្ពុជា ក្បែរស្ដុបពេទ្យចិន ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋានប៉ុស្តិ៍បឹងព្រលឹតបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានភ្លៀងធ្លាក់ខ្លាំង លាយឡំនឹងខ្យល់បោកបក់ បានបង្កឲ្យដើមចន្ទគិរីធំ១ដើម បាក់ធ្លាក់មកលើវិថីព្រះសីហនុតែម្ដង តែសំណាងល្អ គ្មានរងរបួលដល់អ្នកធ្វើដំណើរ និងរងការខូចខាតដល់សម្បតិ្តរដ្ឋ។

ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលឹត បានចាត់កម្លាំងចុះមកកាត់ដើមឈើអូសយកចេញភ្លាមៗតែម្ដង ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post