header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គណៈកម្មការផ្សារអូរឬស្សី បានសហការជាមួយ​សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ រួមជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ ទំនិញនៅផ្សារអូរឬស្សី រកឃើញសារធាតុគីមីហាមហាត់ (បូរ៉ាក់)នៅក្នុងនំស្លឹកស្រស់ និងនំស្រួយ ដែលដាក់តាំងលក់សរុបចំនួន៦ទីតាំង មានចំនួនសរុប៨៦គីឡូក្រាម នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។

គណៈកម្មការផ្សារអូរឬស្សី បានសហការជាមួយ​សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ រួមជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ ទំនិញនៅផ្សារអូរឬស្សី ដើម្បីសុវត្ថិភាពចំណីអាហារ ទប់ស្កាត់ទំនិញខូចគុណភាព ប្រើប្រាស់សារធាតុគីមីហាមឃាត់  ក្លែងបន្លំ និង ពង្រឹងការយល់ដឹងអំពីបញ្ហាសុវត្ថិភាពចំណីអាហារដល់បងប្អូនអាជីវករ និងអ្នកប្រើប្រាស់ ជាលទ្ធផលបានរកឃើញសារធាតុគីមីហាមហាត់ (បូរ៉ាក់) នៅក្នុងនំស្លឹកស្រស់ និងនំស្រួយ ដែលដាក់តាំងលក់សរុបចំនួន៦ទីតាំង មានចំនួនសរុប៨៦គីឡូក្រាម និងបានធ្វើការអប់រំណែនាំ មានកំណត់ហេតុបញ្ឈប់ការទទួល ចែកចាយលក់ដូរបន្តទៀត និងបានអញ្ជើញអ្នកវេចនំបោះដុំ មកស្នាក់ការធ្វើកំណត់ហេតុ អប់រំណែនាំ បញ្ឈប់ការប្រើប្រាស់សារធាតុគីមីហាមហាត់ខាងលើ ហើយគាត់ប្តេជ្ញាឈប់ប្រើប្រាស់ ឈប់ផលិត និងលក់ដូរនូវទំនិញដែលមានសារធាតុគីមីហាមឃាត់នេះទៀត និងបានប្រគល់ឲ្យមកសមត្ថកិច្ចធ្វើការកំទេចចោលនំទាំងអស់នោះដោយស្ម័គ្រចិត្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post