header ads

Sponsor

រិទ្ធី

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នេះ នៅទីក្រុងបាងកក ប្រទេសថៃ ក្រុមការងាររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូត និងមន្រ្តីស្ថានទូតមកពីបណ្តាប្រទេសអឺរ៉ុបមួយចំនួនដូចជា៖ ប្រទេសកាណាដា អេសស្បាញ អ៊ីតាលី ហ្វាំងឡង់ ប៊ែលហ្សិក ណ័រវេ និងនូរវ៉ែលសេឡង់។ យោងតាមការចុះផ្សាយរបស់ក្រុមការងារបក្សប្រជាធិបតេយ្យមូលដ្ឋាន។

បើតាមប្រភពដដែលបានបង្ហាញថា ក្រុមការងារបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមានលោក យ៉េង វីរៈ ប្រធានគណបក្ស លោក សាម អ៊ីន អគ្គលេខាធិការបក្ស លោក យ៉ង សាំងកុមារ បេក្ខជននាយករដ្ឋមន្ត្រី និងលោកស្រី ប្រុក វ៉ាន្នី ប្រធានគណៈកម្មាធិការវិន័យ បានជជែកពិភាក្សាអំពី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ការបោះឆ្នោត ជំហររបស់រដ្ឋាភិបាលនៃប្រទេសទាំង៧ទាក់ទងនឹងការបោះឆ្នោត និងលទ្ធភាពសហការក្រោយការបោះឆ្នោតនៅប្រទេសកម្ពុជា។ ជារួម សហគមន៍អន្តរជាតិគោរពដល់ការសម្រេចចិត្តរបស់កម្ពុជាក្នុងរឿងបោះឆ្នោត។ គេគោរពដល់ការសម្រេចចិត្ត និងសេចក្តីក្លាហានប្រកបដោយសុទ្ធិដិនិយមរបស់ គបម ដែលសម្រេចចូលរួមបោះឆ្នោត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post