header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សន្តិសុខយាមម៉ូតូម្នាក់ នៅហាង “ម្ហូបស្រស់លើភ្នំ” បានលួចម៉ូតូភ្ញៀវជិះចេញទៅបាត់ ខណៈភ្ញៀវផ្ញើដោយភ្លេចដកសោ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.ស២០៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ចំណុចហាង “ម្ហូបស្រស់ លើភ្នំ” តាមបណ្ដោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយពេលភ្ញៀវឆោឡោបាត់ម៉ូតូ ហើយឆែកកាមេរ៉ាសុវត្ថិភាព ទើបដឹងថា សន្តិសយាមម៉ូតូជាអ្នកលួច។

ជនរងគ្រោះជាម្ចាស់ម៉ូតូ ដែលត្រូវសន្តិសុខលួចយកទៅនោះ មានឈ្មោះ ងួន រដ្ឋា អាយុ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅម្ដុំអូរបែកក្អម ក្នុងខណ្ឌសែនសុខ បានបាត់ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1GW-2968ទើបហ្នឹងទិញថ្មីថ្មោង។ ចំណែកជនសង្ស័យជាសន្តិសុខនោះ មានឈ្មោះ អូន នាង អាយុប្រហែល២៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅហាងកើតហេតុខាងលើ។

ម្ចាស់ហាង ម្ហូបស្រស់លើភ្នំ រៀបរាប់ប្រាប់ភ្នាក់ងារសារព័ត៌មាន CAM POST ឲ្យដឹងថា នៅ​មុន​ពេល​កើត​ហេតុ ​បុរស​រង​គ្រោះបាន​​​​ចូលមកជួបជុំមិត្តភ័ក្តផឹកស៊ីក្នុងហាងរបស់ខ្លួន ដោយបានយក​ម៉ូតូដែលបាត់ទៅនោះ ​ផ្ញើ​នៅ​កន្លែងផ្ញើម៉ូតូមុខហាង។ បន្ទាប់មក​ បុរសរង​គ្រោះ​ បាន​ចូលទៅអង្គុយជួបជុំមិត្តភ័ក្តក្នុងហាងរហូតដល់ម៉ោងជិត១១យប់ ទើបនាំគ្នាគិតលុយចេញមកវិញ ហើយនៅពេលដើររកម៉ូតូមិនឃើញ ក៏ដឹងថា បាត់ម៉ូតូបង្កឲ្យមានការភ្ញាក់ផ្អើលឡើងតែម្ដង។

បន្ទាប់ពី​មាន​ការ​ភ្ញាក់​ផ្អើល​ថា ​មាន​ភ្ញៀវ​បាត់ម៉ូតូ​ ពេល​នោះ បុរសជាម្ចាស់ហាងកើតហេតុ បាន​បើក​មើល​ក្នុងកាមេរ៉ា​សុវត្ថិ​ភាពបំពាក់នៅ​មុខហាង ក៏ឃើញ​ពី​សកម្ម​ភាព​របស់​សន្តិ​សុខ​ទើបចូលធ្វើការបានជិត៣ខែ ដែលយាម​ម៉ូតូ​នោះ បាន​ធ្វើសកម្ម​ភាព​លួច​យក​ម៉ូតូ​របស់ជនរង​គ្រោះ។ ម្ចាស់ហាងបញ្ជាក់ថា ​ដំបូង​ឡើយម្ចាស់ម៉ូតូយក​ទៅផ្ញើ​ដោយភ្លេច​កូន​សោជាប់នឹង​ម៉ូតូ ឃើញ​ដូច​នោះ ​សន្តិ​សុខ​ដែល​ជា​ជន​សង្ស័យ​បាន​ដើរ​ទៅ​ដក​សោ​ទុក ហើយ​ពេលមានឱកាសល្អ ក៏យក​សោ​ចាក់ម៉ូតូ​ជិះ​ចេញ​ទៅបាត់ទៅ។

ក្រោយ​ពេល​កើត​ហេតុ ​ម្ចាស់ហាងទាំងប្រុសស្រី បាននាំបុរសរង​គ្រោះ​​ទៅ​ដាក់ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរ​បាល​ ហើយ​ក៏បាន​ធ្វើ​ដំណើរ​ត្រ​ឡប់ទៅ​ផ្ទះ​វិញរៀងៗខ្លួន ទុកឲ្យសមត្ថកិច្ចធ្វើការតាមជំនាញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post