header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ថៃៈ ពលករខ្មែរម្នាក់ ដែលទៅធ្វើការនៅប្រទេសថៃ បានសម្រេចចង.កសម្លាប់ខ្លួនឯង ក្រោយពីត្រឡប់​មកដើរផឹកស៊ីជាមួយយស្រីស្នេហ៍វិញ

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១យប់ថ្ងៃសុក្រ ទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិ១ ឃុំណងខាម ស្រុករ៉ាឆា ខេត្តឈុនបុរី នៅប្រទេសថៃ។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចថៃ បានឲ្យដឹងថា ពលករ ដែលធ្វើអត្តឃាតខ្លួនឯងនេះ ឈ្មោះ សាត សយ ភេទប្រុស អាយុ៤៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅ និងធ្វើការនៅប្រទេសថៃ​។

បើយោងតាមការឲ្យ​ដឹងពីសាច់ញា​តិ បានឲ្យដឹងថា មុនពេល​កើតហេតុបុរសខាងលើ បានយកលុយ និងយកមាសប្រពន្ធ4ជីទៅដើរស៊ីចាយជាមួយស្រីស្នេហ៍ដល់អស់លុយពីខ្លួន ទើបត្រឡប់មកដល់កន្លែងស្នាក់នៅ(ធ្វើការ)បានជួបប្រពន្ធ តែត្រូវប្រពន្ធស្ដីបន្ទោសយ៉ាងខ្លាំង ធ្វើបុរសខាងលើខឹង ក៏សម្រេចចិត្តទៅចងកសម្លាប់ខ្លួនតែម្តង។

ក្រោយធ្វើកោសសវិច័យរួច សពត្រូវបានសមត្ថកិច្ចថៃរៀ​ចំប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post