header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ រថយន្តមួយគ្រឿងដឹកកម្មករចំនួន៤៥នាក់ និងរថយន្តដឹកគ្រួសធុនធំ បុកគ្នា របួសធ្ងន់៣នាក់ និងជាច្រើននាក់ទៀតរងរបួសស្រាល នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៦៦-៦៧ ត្រង់ចំណុចភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីម៉ោង៦:២០នាទីព្រឹក នៅថ្ងៃសៅរ៍១១ ខែជេស្ធ ឆ្នាំចសំរឹទ្ធសក័ពស ២០៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងរវាង រថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ន់ដាយ ពណ៌ ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5619 បើកបរមកពីទិសខាង កើតទៅទិសខាងលិច មកដល់ចំណុចខាងលើ បានរេចង្កូតបុកគ្នាជាមួយ រថយន្តដឹកកម្មករ កម្មការនី រោងចក្រ វ៉ាសាន់ (វាលស្រែមួយរយ) សរុប ៤៥ នាក់ ប្រុសម្នាក់ របួសធ្ងន់៣នាក់ បើកបរដោយ ឈ្មោះ ស៊ៀក ថេង អាយុ៣៥ឆ្នាំ រស់នៅភូមិក្រាំងពោធិ៍ ឃុំ អូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបើកបរបញ្ច្រាស់ទិសគ្នា។

ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះ មន្ទីពេទ្យបង្អែកត្រពាំងក្រឡឹង ដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ក្រោយកើតហេតុ សមត្ថកិច្ច បានយកវត្ថុតាងទាំងពីរ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post