header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ បុរសម្នាក់បានទាញកាំបិតខ្វែវដេញកាប់អ្នកបើកត្រាក់ទ័រម្នាក់ឲ្យរងរបួស រួចរត់ឡើងទៅពូនលើដំបូលផ្ទះ តែត្រូវសមត្ថកិច្ចចាប់វាយខ្នោះទាល់តែបាន។

ជនសង្ស័យឈ្មោះ អ៊ុក សោភា ភេទប្រុស អាយុ៣៤ឆ្នាំ នៅភួមិកំពង់រទេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចនគរបាលថា កាលពីឆ្នាំ២០១៧ ខ្លួន និងប្រពន្ធបានដាក់បញ្ចាំដីស្រែមួយកន្លែងឲ្យទៅឈ្មោះ ជា សុភត្រា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិឃុំជាមួយគ្នា ក្នុងតម្លៃ៥០០ដុល្លារ។

លុះដល់ឆ្នាំ២០១៨ ខ្លួន និងប្រពន្ធបានព្រមព្រៀងទទួលយកម៉ូតូ១គ្រឿង និងមាសចំនួន១ជីទៀត ពីឈ្មោះ ជា សុភត្រា ដោយព្រមប្រគល់ដីដែលដាក់បញ្ចាំនោះដាច់តែម្តង។

រហូតមកដល់ថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០១៨ នៅពេលដែលខ្លួនផឹកស្រាស្រវឹងស្រឿងៗ ក៏ស្រាប់តែឃើញឈ្មោះ ជា សុភត្រា កំពុងតែជួលត្រាក់ទ័រភ្ជួរលើដីស្រែដែលខ្លួនបានលក់ទៅហើយនោះ ក៏កើតមានចិត្តខឹង ទើបទាញកាំបិតទៅកាប់បណ្តាលឲ្យរបួសតែម្តង។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យក៏បានរត់ទៅពួនក្នុងផ្ទះ។ រហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ពេលសមត្ថកិច្ចនគរបាលស្រុកស្វាយទាប សហការជាមួយកម្លាំងរដ្ឋបាលពពែត ទៅព័ទ្ធចាប់ ជនសង្ស័យរូបនេះ ក៏រត់ឡើងលើដំបូលផ្ទះ ប៉ុន្តែដោយសារមិនអាចទ្រាំនឹងកំដៅថ្ងៃបាន ជនសង្ស័យក៏សុខចិត្តប្រគល់ខ្លួនជូនសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post