header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់មានស្នាមជាំពេញមុខ និងដួលស្លាប់មួយរំពេច ក្រោយពេលទៅយកកូនចេញពីសាលារៀន។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៨នេះ នៅក្នុងចំណុចផ្ទះជួល បន្ទប់លេខ៣០ ផ្លូវបេតុង ក្រុម១២ ក្នុងភូមិគ្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

សពរងគ្រោះឈ្មោះ វេង ពិសិទ្ធ អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅភូមិជីអោក ឃុំជីអោក ស្រុកបារាយ ខេត្តកំពង់ធំ មានប្រពន្ធឈ្មោះ ឈុំ សុខណៃ អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ និងមានកូនប្រុស២នាក់ បច្ចុប្បន្នអ្នកទាំង ២នាក់ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលភ្ញាក់ផ្អើល គេឃើញជនរងគ្រោះជិះកង់ចេញពីផ្ទះ ដើម្បីទៅយកកូនប្រុស២នាក់ចេញសាលារៀន។ ពេលជនរងគ្រោះត្រឡប់មកវិញ មិនបានឃើញកង់ និងកូនប្រុសតូចៗទាំង២នាក់មកជាមួយទេ តែបែរជាឃើញខោអាវរបស់ជនរងគ្រោះប្រឡាក់ទៅដោយដី និងនៅលើផ្ទៃមុខមានស្នាមជាំច្រើនកន្លែងទៀត។

ភ្លាមៗនោះ ស្រាប់តែជនរងគ្រោះដួលសន្លប់នៅមុខក្លោងទ្វារផ្ទះជួល ហើយក៏ត្រូវ ប្រជាពលរដ្ឋ និងម្ចាស់ផ្ទះជួលនាំគ្នាលើកមកដាក់ក្នុងបន្ទប់ជួល តែពេលនោះ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកធ្វើការត្រួតពិនិត្យ និងប្រគល់សាកសពជនរងគ្រោះខាងលើ ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post