header ads

Sponsor

ពិសី

មណ្ឌលគិរីៈ ​បើតាមការអោយដឹងពី លោក​ សូ សុវណ្ណ ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​នឹង​៣០​នាទី​យប់​មាន​ករណី​ជួញដូរ​ញៀន​នៅ​ចំណុច​ ភូមិអូរពុល ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅ​ពេល​ដែល​កម្លាំង​ទទួល​បាន​ព័ត៌មាន​ចុះ​ជា​បន្ទាន់​ដើម្បី​ចាត់វិធានការ​ចូល​ទៅ​ព័ទ្ធ​ផ្ទះ​សង្ស័យ ដែលបានរៀបចេញចិះចែកចាយ ថ្មាំញៀន។

លោក ​បន្ត​ថា ខណៈ​ពេល​នោះ​ក្រុម​ជនល្មើស​មាន​គ្នីគ្នា​ច្រើន​៦​នាក់​បាន​ស្ទុះ​ហក់​បុក​ទ្វារ​ច្រាន​សមត្ថកិច្ច និង​បាន​ឆក់​កាំភ្លើង​ពី​ដៃ​សមត្ថកិច្ច។ ពេល​នោះ​សមត្ថកិច្ច​ក៏​បាន​បាញ់​ការពារ​ខ្លួន​បណ្តាល​ឲ្យ​ត្រូវ​ជនសង្ស័យ​ម្នាក់​ចំ​ភ្លៅ និង​ឃាត់​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២​នាក់​បន្ថែម​ទៀត ចំណែក​ជនសង្ស័យ​បី​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់។ ក្នុង​ប្រតិបត្តិការ​នេះ​ដែល​លោក​វរ​សេនី​យ៏​ត្រី តាក់ យ៉េន អធិការ​នគរបាល​ស្រុក​ពេ​ជ្រា​ដា ក៏​ត្រូវ​ជនសង្ស័យ​បាញ់​តប​វិញ​បណ្តាល​ឲ្យ​របួស​ដៃស្តាំ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

ករណី​ខាងលើ​នេះ​សមត្ថកិច្ច​ឃាត់​បាន​ជន​ន​សង្ស័យ​ស្រី​ប្រុស​ចំនួន​៣​នាក់​តែ​នៅ​មិន​ទាន់​បញ្ចេញ​អត្តសញ្ញាណ​គិត​ត្រឹម​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ នឹង​រឹបអូស​បាន​វត្ថុ​តាង​​ជា​គ្រឿងញៀន​ជា​ច្រើ​កញ្ចប់ រួម​នឹង​ម្ស៉ៅ​រំ​សែ​វ ព្រមទាំង​កាំភ្លើង​កែ​ច្នៃ ជា​ច្រើន​ដើម​ផង​ដែរ។ ចំពោះ​គ្រឿងញៀន​សមត្ថកិច្ច​នៅ​មិន​ទាន់​ធ្វើការ​ថ្លឹង​នោះ​ទេ​កំពុង​ស្ថិត​នៅ​ក្នុង​នី​តី​វិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post