header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ: ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីនារីម្នាក់ដែលដាក់នៅហោប៉ៅខោខាងឆ្វេងបានសំរេចហើយជិះគេចខ្លួនតែត្រូវនារីរងគ្រោះជិះម៉ូតូដេញតាមពីក្រោយហើយបុកបណ្ដាលអោយដួលទាំងជនរងគ្រោះនិងជនសង្ស័យភ្លាមនោះប្រជាពលរដ្ឋនៅជិតនោះនាំគ្នាមកចាប់ប្រគល់អោយប៉ូលិសប៉ុស្តិ៍ទឹកល្អក់២តែម្ដង។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីថ្ងៃពុធទី២៧ខែឧសភា ឆ្នាំ២០១៨នៅចំណុចមុខផ្ទះលេខ៣៩ ផ្លូវ២៦១ ក្រុម៣៥ ភូមិ១២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបានទី១ឈ្មោះ ដុស ឧត្តម ហៅដម ភេទប្រុស អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវលំ ភូមិCPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាអ្នកឆក់ទូរសព្ឌ័ដៃពីនារីរងគ្រោះ

ទី២ឈ្មោះ ហង្ស ចាន់ វាសនា អាយុ១៨ឆ្មាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខផ្លូវ២០០៤សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ជាអ្នកបើកម៉ូតូ។

ចំណែកនារីរងគ្រោះមានឈ្មោះ ថេ លីនអាយុ២២មុខរបរលក់ដូរស្នាក់ផ្ទះលេខ៥៥ដេផ្លូវ២៣០សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

បើតាមសំដីរបស់នារីរងគ្រោះបានប្រាប់អោយដឹងថានៅមុនកើតហេតុគឺរូបគាត់ជិះម៉ូតូចេញពីផ្ទះទៅផ្សារធ្វើដំណើរតាមផ្លូវ២៦១ពីកើតទៅលិចដោយដាក់ទូរស័ព្ទដៃនៅក្នុងហោប៉ៅខោខាងឆ្វងពេលជិះបានពាក់កណ្ដាលផ្លូវស្រាប់លេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូម៉ាកសងសេ១២៥សេរី០១៨ពណ័ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GW-0416 មកក្រោយហើយក៏ឆក់យកទូរសព្ទ័ដែលដាក់នៅក្នុងហោប៉ាវខោបានសំរេច។ ក្រោយពីឆក់បានហើយជនសង្ស័យទាំង២នាក់បានជិះគេចខ្លួនភ្លាមនោះជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយនិងស្រែកថាចោរៗហើយជនសង្ស័យដែលអង្គុយខាងក្រោយបានយកមួកសុវត្ថិភាពគប់ទៅលើជនរងគ្រោះទៀតតែដោយសារតែផ្លូវមានរថយន្តនៅខាងមុខជនសង្ស៏យបានបន្ថយល្បឿនធ្វើអោយជនរងតាមមកពីក្រោយទាន់ក៏បុកដួលទាំងជនរងគ្រោះនិងជនសង្ស័យហើយភ្លាមនោះប្រជាពលរដ្ឋនាំគ្នាដេញចាប់ប្រគល់អោយបូលិសទឹកល្អក់២យកមកប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ។

ក្នុងហេតុការដេញចាប់ចោរឆក់នេះធ្វើអោយនារីរងគ្រោះដួលរយេសដៃរយេសជើងតែមិនបង្កអោយអោយគាត់របួសធ្ងន់ធ្ងរទេគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងម៉ូតូត្រូវបានសម្ថតកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលទួលគោកដើម្បីកសាងសុំនុំរឿងចាត់តាមនតិវិធីច្បាប់ ចំណែកទូរសព្ទ័ប្រគល់ជូនរងគ្រោះវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post