header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ​៖ ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ ឆ្នាំ ២០១៨នេះ ត្រូវ​បាន​លោក​ពេជ្រ​ វិជ្ជា​ធរ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បានសម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន លើយុវជន​ម្នាក់​ដែល​ប្រមាថ​ព្រះ​ចេស្តា​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ​ ។

យុវជន​រូប​នេះ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រនិងបទ​គំរាមកំហែងថានឹងសម្លាប់» តាមមាត្រា៤៣៧ (ស្ទួន) នៃច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ និងមាត្រា២៣៣នៃក្រុមព្រហ្មទណ្ឌ។​

បើតាមមាត្រា​៧​ នៃ​រដ្ឋ​ធម្មនុញ្ញ​ ចែងថា​ ព្រះមហាក្សត្រ​កម្ពុជា​ ទ្រង់​គ្រងរាជ្យ​សម្បត្តិ​ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ ព្រះមហាក្សត្រ​ ទ្រង់​ជា​ព្រះ​ប្រមុខ​រដ្ឋ​មួយ​ជីវិត​ អង្គ​ព្រះមហាក្សត្រ​ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ៕

យុវជនខាងលើនេះ មាន ​ឈ្មោះ​ អៀង​ ជលសា​ ត្រូវ​បាន​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ​ ឃាត់ខ្លួន​ កាលពី​ថ្ងៃទី​១៥​ ខែ​មិថុនា​ បន្ទាប់​ពី​បង្ហោះ​ហ្វេសប៊ុក​មាន​ខ្លឹមសារ​ប្រមាថ​ព្រះ​ចេស្តា​ព្រះ​មហាក្សត្រ​ ។ ​

សមត្ថកិច្ច​បានបញ្ជាក់បន្ថែមទៀត​ថា​ យុវជន​រូប​នេះ​ធ្លាប់ទៅធ្វើការ និងរកស៊ីនៅក្រុងសួង ខេត្តត្បូងឃ្មុំ ហើយក៍ធ្លាប់ជាប់ពន្ធនាគារ​នៅខេត្តបាត់ដំបង ផងដែរ ក្រោយប្រព្រឹត្តបទល្មើស។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post