header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបង្រ្កាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀន១ករណី ក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីល្ងាច ថ្ងៃអាទិត្យ​ ៥កើត ខែ​បឋមាសាធ ឆ្នាំច ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី១៧​ ខែមិថុនា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ និងដកហូតវត្ថុតាងមួយចំនួន។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីវេលាខាងលើ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់។ ក្នុងនោះ បានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់, លុយ១៨០.០០០រៀល, ទូរស័ព្ទដៃ២គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post