header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្តាល៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈ អចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយ សមាជិកសមាជិកា បក្សប្រមាណ ៣៩៤ នាក់មកពីឃុំចំនួន១១ ស្ថិត នៅស្រុកកោះធំ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១៨។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យសមាជិកសមាជិកាចុះជួបជាមួយប្រជាពលរដ្ឋឱ្យ បានញឹកញាប់ កុំលាបពណ៌គ្នា កុំរើសអើងគ្នា ត្រូវមានភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ ពន្យល់គាត់ ឱ្យបានដឹងអំពីសមិទ្ធផលដែលយើង បានកសាង ដើម្បីឱ្យគាត់ផ្តល់សេចក្តីទុកចិត្តជូនគណបក្សប្រជាជន កម្ពុជាក្នុងការដឹកនាំ និងកសាងប្រទេសឱ្យមានការរីកចម្រើនបន្ថែម ទៀត និងត្រូវអនុវត្តវិធានការ ឱ្យបានម៉ឺងមាត់ដើម្បីការពារសុខសន្តិភាព ស្ថេរភាព នយោបាយ ជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា លុបបំបាត់អំពើអសកម្ម ធ្វើអំពើល្អ និងពង្រឹងសាមគ្គីផ្ទៃក្នុងឱ្យបានរឹងមាំ។

ថ្លែងទៅកាន់អង្គពិធីទាំងមូល ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គូសបញ្ជាក់អំពីសមិទ្ធផលធំៗដែលកើតមាន យ៉ាងច្រើនសន្ធឹកសន្ធាប់នៅស្រុកកោះធំ និងបានអំពាវនាវដល់អ្នកស្រុកកោះធំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសឱ្យទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឱ្យបានគ្រប់ៗគ្នា ព្រមទាំងបានផ្តាំផ្ញើថា៖

មុននឹងគូសសន្លឹកឆ្នោត ត្រូវសួរខ្លួនឯងថា តើគណបក្សណាដែលបាន សាង សង់ស្ពាន ផ្លូវថ្នល់ កីឡាដ្ឋាន ផ្លូវបេតុងនៅមុខផ្ទះ ផ្សារ សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹក និងគណបក្សណា ជាអ្នកនាំនូវសុខសន្តិភាព និងស្ថិរភាពនយោបាយជូនប្រទេសជាតិយើង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post