header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ឌីជេ ក្តិប ដែលត្រូវមហាជនស្គាល់តាមរយៈបទចម្រៀងបែប Hip Hop កាលពី១០ឆ្នាំមុន ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ ប៉ុន្តែបន្ទាប់ពីមរណៈភាពរបស់លោកឪពុករបស់ ឌីជេ ក្តិប លោកហាក់ដូចមានជំងឺបាក់ទឹកចិត្តរហូតប្រកាសលាឈប់ពីជីវិតសិល្បៈមួយនេះលែងវិញត្រឡប់ទៀតហើយ។

តែគួរអោយភ្ញាក់ផ្អើលនៅពេលដែលលោក ខាន់ ជេម បានបង្ហោះវីដេអូមួយដែលក្នុងនោះ ឌីជេ ក្តិប បានច្រៀងនៅឆាកមួយដើម្បីរកមូលនិធិ ជួយមន្ទីរពេទ្យ គន្ធបុប្ផា។ លោក ខាន់ ជេម ក៏បានឈប់ឡានមើល ឌីជេ ក្តិប ច្រៀងថែមទាំងបានចូលរួមថវិកាខ្លះដើម្បីជួយដល់មន្ទីរពេទ្យ គន្ធបុប្ផាផងដែរ និងបានសរសេររៀបរាប់សរសើរពី ឌីជេ ក្តិបក្នុងបណ្តាញសង្គមថា៖

«បងសូមសរសើរដល់ទឹកចិត្តរបស់ប្អូន DJ ក្ដិប ដែលបានចំណាយពេលវេលាជួយឡើងច្រៀង ដើម្បីជួយដល់មូលនិធិមន្ទីរពេទ្យ គន្ធបុប្ផា ជិះមកជួបដោយចៃដន្យ» ៕

តោះដើម្បីជ្រាបច្បាស់ ទស្សនាវីដេអូទាំងអស់គ្នា៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post