header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីម្នាក់ រួមនឹងថ្នាំញៀនជាង១០កញ្ចប់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌមានជ័យធ្វើការបង្ក្រាបនិងឃាត់ខ្លួន កាលពីម៉ោង៥៖៣០នាទីល្ងាចថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ។

ការឃាត់ខ្លួននារីខាងលើនេះ បន្ទាប់ពី​កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី លីន ឡេង នាយករងមន្ទីរ និងដោយបានការអនុញ្ញាតពីលោក អ៊ុ សុភក្កិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរលំនៅដ្ឋាន១កន្លែង ស្ថិតនៅផ្ទះជួលេខ១៣ ផ្លូវលេខ៣បេតេ ភូមិ ចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នារីសង្ស័យជាម្ចាស់ផ្ទះ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនក់ឈ្មោះ ណៃ ផារី  ភេទ ស្រី អាយុ ៣២ ឆ្នាំ មុខរបរ មិនពិតប្រាកដ  ព្រមទាំងដកហូតក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន ១១កញ្ចប់ថង់ធំ , សំបកថង់ប្លាស្ទិចតូចៗមួយចំនួន និងជញ្ជីងអេឡិចត្រូនិច១គ្រឿង។

ក្រោយឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាង បានប្រគល់ឲ្យកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post