header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើគណបក្សនយោបាយមួយ វាបានងាប់បាត់ទៅហើយ គ្មានអ្នកណាទៅដេកឱបបក្សដែលងាប់នោះទេ ក៏មិនខុសពីប្ដីប្រពន្ធក៏ដូចគ្នាដែរ ពេលដែលប្ដីស្លាប់ ឬប្រពន្ធសា្លប់ ភាគច្រើនក៏គង់តែយកប្ដី ឬយកប្រពន្ធទៀតដែរ។

ការថ្លែងមិនបញ្ចេញចំឈ្មោះលើបក្សមួយណាក៏ដោយ ប៉ុន្តែគ្មានបក្សណាទៀតទេ ក្រៅពីអតីតបក្សសង្រ្គោះជាតិ ព្រោះបក្សនេះ ត្រូវបានតុលាការកំពូលប្រកាសរំលាយចោលកាលពីចុងឆ្នាំ២០១៧ ។ សង្កេតឃើញថា បើទោះបីជាអតីតបក្សបាត់ស្រមោលពីសៃវៀនក៏ដោយ ប៉ុន្តែអតីតមេបក្សនេះ គឺលោក សម រង្ស៊ី នៅតែបន្តដើរញុះញង់នៅក្រៅប្រទេស ដើម្បីឲ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធលើរាជរដ្ឋាភិបាល ក្នុងគោលបំណងឲ្យបក្សខ្លួនរស់ឡើងវិញ។

សម្តេចតេជោបានថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី២០ មិថុនាថា មានការប៉ុនប៉ងបំផ្លាញការបោះឆ្នោត តាមរយៈការអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត ប៉ុន្តែប្រហែលជាមិនអាចទៅរួចទេ។

សម្ដេចតេជោបញ្ជាក់ថា “ឥឡូវករណីដូចគ្នានេះ បក្សមួយបានងាប់ទៅ តើដេកឱបអាបក្សងាប់ហ្នឹងទេ ឬក៏ត្រូវប្រើសិទ្ធិនយោបាយរបស់ខ្លួន ទៅជ្រើសរើសបក្សនយោបាយណាមួយដែលខ្លួនស្រឡាញ់ ។ អ្នកដែលចាត់ទុកឲ្យគេឱបខ្មោចរបស់ខ្លួន ប្រហែលជាមិនមានសំណាងឲ្យគេឱបជាមួយទេ ខ្លួនឯងព្រាត់ប្រាសទៅណា ព្រាត់ទៅហើយ វាគ្មានអាណាទៅទ្រាំជាប់គុក ជាមួយអ្នកជាប់គុកទេ”។

សម្ដេចតេជោថា គ្មានការលើក ឬពន្យារពេល ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឡើយ គឺប្រព្រឹត្តទៅតាមការកំណត់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដដែល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post