header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ សិស្សសាលានគរបាលជាតិម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយឆបោកយកម៉ូតូសិស្សនគរបាលរៀនជាមួយគ្នា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល ជនរងគ្រោះឈ្មោះ វើន រាំងសី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនគរបាលជាតិ និងជាសិក្ខាកាមសិស្សសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បានមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលត្រែងត្រយឹងដោយប្តឹងឈ្មោះ ជូ ផារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ ជាសិស្សនគរបាលជាតិដូចគ្នា និងជាមន្ត្រីនគរបាលមកពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ពាក់ព័ន្ធករណីឆបោកយកម៉ូតូ។

សមត្ថកិច្ចបានបន្ថែមថា ជនសង្ស័យ និងជនរងគ្រោះរៀននៅសាលានគរបាលមិត្តភាព កម្ពុជា-វៀតណាមជាមួយគ្នា។ នៅថ្ងៃកើតហេតុ ជនសង្ស័យបានខ្ចីម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ កណ្ដាល 1T-3107 ពីជនរងគ្រោះ ដោយប្រាប់ថា ខ្ចីឌុបប្រពន្ធហើយក៏ទៅបាត់រហូតតែម្តង។ លុះមកដល់ថ្ងៃទី៤ ខែមិថុនា នេះ ជនសង្ស័យក៏មកអង្គភាពវិញ។ ខណៈនោះជនរងគ្រោះក៏ឃើញជនសង្ស័យ តែមិនឃើញម៉ូតូរបស់ខ្លួននោះទេ ក៏រត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង ដើម្បីឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់តែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post