header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កុមារ៉ាអាយុ១២ឆ្នាំម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងសាឡាង ឃាត់ខ្លួន បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីសាច់ញាត្តិជនរងគ្រោះ ថា មានករណីចាប់រំលោភ​សេពសន្ថវៈ​ ទៅលើក្មេងស្រីម្នាក់ ខណៈឪពុកម្តាយមិននៅផ្ទះ កាលពីវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលជនសង្ស័យមួយកន្លែងគ្មានលេខ ស្ថិតនៅខាងក្រោយវិទ្យាល័យជាស៊ីម សាមគ្គី ផ្លូវលេខ៣៨៥ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសម្តីលោកយាយជនរងគ្រោះ បានរៀបរាប់ប្រាប់ឲ្យភ្នាក់ងារ CAM POST ដឹងថា ចៅស្រីរបស់គាត់ មានឈ្មោះ ស.ស.ល ភេទស្រី អាយុ៤ឆ្នាំ ស្នាក់នៅជាមួយឪពុកម្តាយ នៅក្បែរផ្ទះកើតហេតុខាងលើ ដោយសារឪពុកម្តាយនិងរូបគាត់ មានការរវល់ជាប់លក់ដូរនៅផ្សារដើមគ ក៏បានទុកចៅឲ្យនៅជាមួយជីតាជនរងគ្រោះម្នាក់ ដែលរូបគាត់ពិការជើង ទៅណាមិនរួច លុះដល់វេលាម៉ោង៦៖៣០នាទីយប់ ថ្ងៃដដែល រូបគាត់បានមកពីលក់ដូរវិញ ខណៈរូបគាត់មកដល់ផ្ទះភ្លាម បានហៅចៅស្រីរបស់គាត់ មកងូតទឹកហើយចៅស្រីរបស់គាត់បានត្អូញត្អែរប្រាប់គាត់ថា ឈឺប្រដាប់ភេទ ហើយរូបគាត់មានការសង្ស័យ បានលូកដៃស្ទាបមើល ស្រាប់តែឃើញមានឈាម ហើយក៏ជជីកសួរចៅរបស់គាត់បន្តទៀត ភ្លាមនោះចៅស្រីរបស់គាត់ប្រាប់ថា មានក្មេងប្រុសម្នាក់បានចាប់រំលោភ ក្រោយពីចៅរបស់គាត់បានប្រាប់រួចភ្លាម រូបគាត់បានមកប្តឹងអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ចុះមកឃាត់ខ្លួនជនសង្ស័យភ្លាមៗ ចំណែករូបគាត់បាននាំចៅស្រីមកពិនិត្យនៅមន្ទីរពេទ្យសម្ភពក្រុង ឲ្យគ្រូពេទ្យជួយពិនិត្យមើលផង ដោយមានការពិនិត្យរួចរាល់ហើយ គាត់បានត្រឡប់វិញ ដោយមិនទាន់ទទួលបានសៀវភៅពិនិត្យកោសល្យវិច័យនោះនៅឡើយទេ ទើបខាងជនរងគ្រោះមិនហ៊ានសន្ឋិដ្ឋានថា រំលោភបានសម្រេច ឬមិនបានសម្រេចយ៉ាងនោះទេ ព្រោះចៅស្រីរបស់គាត់នៅក្មេងពេក មិនអាចឆ្លើយប្រាប់បានទេ លុះត្រាតែលោកគ្រូពេទ្យ ចេញក្រដាស់ពិនិត្យឲ្យទើបបានដឹង ។

បើតាមចម្លើយសារភាពពីជនសង្ស័យ បានឲ្យដឹងថា រូបគេមានឈ្មោះ សៀង សាក់ ភេទប្រុស អាយុ១២ឆ្នាំ រៀននៅសាលាបឋមសិក្សា សាមគ្គី ស្នាក់នៅចំណុចកើតហេតុខាងលើ។ សង្ស័យបានបន្តទៀតថា នៅមុនកើតហេតុ រូបគេបានចូលទៅលេងអ៉ិនធឺណេតមួយកន្លែង ដែលនៅក្បែរផ្ទះគេ ហើយរូបគេបានបើកមើលរឿងអាសអាភាស តាមអ៉ិនធឺណេត លុះដល់ម៉ោងកើតហេតុខាងលើ រូបគេបានដើរត្រឡប់មកពីកន្លែងលេង​អ៊ិនធឺណិតវិញ ​ខណៈនោះឃើញក្មេងរងគ្រោះ បានដើរតាមក្រោយហើយបានដើរមកចូលផ្ទះរបស់ខ្លួនទៀត ភ្លាមនោះដែរ ដោយមានឱកាសល្អ រូបគេបានស្រាតខោក្មេងរងគ្រោះ រួចទាញយកដាក់លើគ្រែ រួចធ្វើសកម្មភាពរំលោភតែម្តង តែមិនបានសម្រេច ​ត្រូវឪពុកម្តាយជនរងគ្រោះដឹងប្តឹងសមត្ថកិច្ចចាប់ខ្លួនតែម្តង។ ទោះជាយ៉ាងណាក៏ដោយ ករណីរំលោភបានសម្រេច ​ឬមិនបានសម្រេច សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត លុះត្រាបានទទួលលទ្ធផល ពីលោកគ្រូពេទ្យទើបដឹងការពិត ។

សមត្ថកិច្ចបានប្រាប់ឲ្យភ្នាក់ងារ​ CAM​ POST​ ដឹងថា​ បច្ចុប្បន្នក្មេងប្រុសសង្ស័យកំពុងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងសាឡាង​ ធ្វើការសាកសួរ ចំណែកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងរួចរាល់ផងដែរ ហើយឪពុកម្តាយក្មេងប្រុសសង្ស័យ បានសូមសម្របសម្រួលជាមួយឪពុកម្តាយក្មេងរងគ្រោះ តែម្ដាយក្មេងរងគ្រោះមិនព្រម ហើយឪពុកម្តាយក្មេងប្រុសសង្ស័យ ធានាយកកូនទៅផ្ទះវិញសិន ចាំថ្ងៃស្អែកទើបសមត្ថកិច្ចហៅភាគីទាំងសងខាង មកសួរនាំបន្តទៀត ដើម្បីស្រួលសមត្ថកិច្ច ចាត់វិធានការទៅតាមផ្លូវច្បាប៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post