header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជា មានការរីកចម្រើនមកដល់សព្វថ្ងៃនេះ គឺអាស្រ័យដោយមានការចូលរួមពីប្រជាពលរដ្ឋ,មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធ ជាពិសេស កម្មករ-កម្មការិនី ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅក្នុងគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះថា “ កម្ពុជាសុខសប្បាយ និងរីកលូតលាស់មកដល់សព្វថ្ងៃនេះ គឺអាស្រ័យដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្មួយៗយុវជន ព្រមទាំងកូនក្មួយ កម្មករ-កម្មការនីទាំងអស់ នៅទូទាំងប្រទេស ” ។

ឆ្លៀតឱកាសនោះដែរ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានលើកទៀតថា គណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ ។ សម្ដេច អរគុណជនរួមជាតិ ដែលមានជំនឿទុកចិត្ត គាំទ្រឥតងាករេ និងបោះឆ្នោតឲ្យ "គណបក្សប្រជាជនកម្ពុជា" បានដឹកនាំកសាងប្រទេសរីកចម្រើនមកទល់សព្វថ្ងៃ ។

សម្ដេចបន្ដថា ដើម្បីថែរក្សាសន្តិភាពឲ្យនៅស្ថិតស្ថេរគង់វង្ស ដើម្បីពលរដ្ឋទាំងអស់គ្នា កាន់តែមានឱកាសកសាងសង្គមគ្រួសារ និងប្រទេសជាតិ ឲ្យកាន់តែរុងរឿងសំបូរសប្បាយ សូមពលរដ្ឋជនបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី ២០, នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post