header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កាលពីម្សិលមិញ ថ្ងៃទី ០៦ មិថុនា ២០១៨ លោកនាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន បានចុះជួបកម្មករ កម្មការនីប្រមាណ ២២,៤៧០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨ ស្ថិតក្នុភូមិរវាង ឃុំថ្នល់ដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ក្នុងពិធីសំណេះសំណាលជាមួយក្រុមកម្មករនេះ សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋបានសម្រុក រុករានព្រៃយ៉ាងច្រើន ដើម្បីយកដីធ្លីមកបង្កបង្កើនផលជាដីស្រែ ដីចម្ការ ដែលជាហេតុបណ្តាលឲ្យព្រៃឈើ ចេះតែមានការថមថយចុះ ជាបន្តបន្ទាប់នេះ ដោយសម្ដេចបានលើកឡើងថា កម្ពុជាបាត់បង់ព្រៃឈើ ព្រោះតែចំនួនប្រជាជនមានការកើនឡើង។​

ប្រសាសន៍សម្ដេច ៖

អ្នកខ្លះគេថា អស់ព្រៃឈើៗ ប៉ុន្តែអ្នកបានឃើញថា ព្រៃឈើពិតជាអស់ហើយ ដោយសារមួយផ្នែកធំ ភាគច្រើនព្រៃឈើទាំងនោះបានក្លាយទៅជាដីស្រែដីចំការរបស់កសិករ។ យើងចាប់ផ្តើមពីប្រជាជន៥លាននាក់ឥលូវប្រជាជនជិត១៦លាននាក់ទៅហើយ អញ្ចឹងទេវាមានតម្រូវការយ៉ាងដូច្នេះ គេមិនត្រូវមើលរំលងបញ្ហានោះទេ នៅពេលដែលប្រជាជនកើនឡើងច្បាស់ណាស់ថា តម្រូវការដីធ្លីដើម្បីបង្កបង្កើនផលវាពិតជាមាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post